ប្រធាន ស.ស.យ.ក ស្រុក​បូទុមសាគរ ចូលរួមពិធីបុណ្យពុទ្ធាភិសេក​ និងសម្ភោធឆ្លងសមិទ្ធិផលនានា​ក្នុងវត្តចន្ទមុនីរាម​ ហៅវត្តអណ្តូងទឹក

(កោះកុង)៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក​ សាង​ ស៊ីណេត​ ប្រធាន ស.ស យ ក ស្រុក​បូទុមសាគរ បានដឹកនាំសមាជិក​ស.ស.យ.ក ស្រុកចំនួន​ ៣០រូប ស្រី​០៥រូប ចូលរួមពិធីបុណ្យពុទ្ធាភិសេក​ និងសម្ភោធឆ្លងសមិទ្ធិផលនានា​ក្នុងវត្តចន្ទមុនីរាម​ ហៅវត្តអណ្តូងទឹក។

លោកក៏បាន​ចែកអំណោយជូនយាយជី តាជី បងប្អូនប្រជាពលរដ្ឋ អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងយុវជនកាកបាទក្រហម សរុបចំនួន ៥៩៩រូប ក្រោមអធិបតីភាព​ លោក​ ទូ​ សាវុធ​ អភិបាល​ នៃគណ:អភិបាលស្រុក​ នៅវត្តចន្ទមុនីរាន ស្រុកបូទុមសាគរ៕ ដោយ៖ ស.ស.យ.ក ខេត្តកោះកុង