ស.ស.យ.ក ខេត្តត្បូងឃ្មុំ ចូលរួមបុណ្យសព ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុដួលរលំអគារ

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំយុវជន ចូលរួមបុណ្យសព ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុដួលរលំអគារ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងនោះលោក បាននាំយកថវិកា ១លានរៀល អង្ករ ៤បាវ និងសម្ភារ:មួយចំនួនទៀត ចូលរួមរំលែកនូវមរណៈទុក្ខ ដល់ក្រុមគ្រួសារសព យុវជនឈ្មោះ ញ៉ ចាន់ថន ស្ថិតនៅភូមិទី៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ៕ ដោយ៖ ស.ស.យ.ក ខេត្តត្បូងឃ្មុំ