ដំណេីរទស្សនកិច្ចសិក្សានៃវិទ្យាល័យទាំងបីទៅសាលាក្តីខ្មែរក្រហម គុកទួលស្លែង សារមន្ទីរ បឹងជេីងឯក និងវិមានឈ្នះឈ្នះ

ភ្នំពេញ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជេីញជួបសំណេះសំណាល និងជូនដំណេីរក្រុមយុវជនស្រុក ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យទាំងបីក្នុងស្រុកអូររាំងឪ សរុបចំនួន ៤៥០នាក់ ក្នុងដំណេីរទស្សនកិច្ចសិក្សាទៅសាលាក្តីខ្មែរក្រហម គុកទួលស្លែង សារមន្ទីរ បឹងជេីងឯក និងវិមានឈ្នះឈ្នះ ដេីម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ នាពេលបច្ចប្បន្ន ដែលកម្មវិធីនេះរៀបចំដោយ ស.ស.យ.ក ខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ។