បរិស្ថានស្អាតផ្ដើមចេញពីអ្នក ចូលរួមដើម្បីសុខភាពទាំងអស់គ្នា

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអូររាំង បានចូលរួមពិធីទិវាបរិស្ថានជាតិ ៥មិថុនា ២០១៩ ក្រោមវត្តមានលោក ម្លាំង ឆន អភិបាលរងស្រុកអូររាំង ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធានការិយាល័យអង្គភាពជំនាញជុំវិញស្រុក កងកំលាំងទាំងបី ក្រុមប្រឹក្សាឃុំ នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជា១១៥នាក់ ពិធីនេះប្រព្រឹត្តទៅនៅអនុវិទ្យាល័យអូររាំង ស្ថិតនៅស្រុកអូររាំង។
នាឱកាសនោះ ការិយាល័យបរិស្ថានស្រុក បានផ្តល់ធុងសំរាមចំនួន១០ធុង ដើម្បីដាក់តាមទីសាធារណៈ ទីប្រជុំជន សាលារៀន និងមណ្ឌលសុខភាព។ បន្ទាប់មក ក៏បានចូលរួមដើររើសសំរាម តាមដងផ្លូវ និងតាមទីសាធារណៈនានា ដើម្បីបំផុសចលនាដល់ពលរដ្ឋទាំងអស់ ចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា។