សសយក ក្រុងស្វាយរៀងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះអគ្គីភ័យ

ស្វាយរៀង៖ ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ ក្រុមការងារ សសយក ក្រុងស្វាយរៀង តំណាងអោយ ឯកឧត្តម ឌី វិជ្ជា ប្រធាន សសយក ខេត្ត ស្វាយរៀង គណៈកម្មាធិការសសយក ក្រុងស្វាយរៀង និងគណៈកម្មាធិការ សសយក សង្កាត់ចេក បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះអគ្គីភ័យឆេះផ្ទះឈ្មោះ ម៉ន សុផា ភេទប្រុស អាយុ៣៨ឆ្នាំ មានកូន៥នាក់ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។