ឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញប្រគល់ផ្ទះ 1ខ្នងជូន ស្រ្តីមេម៉ាយ ទីទ័លក្រ

(ស្វាយរៀង)៖ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក ខេត្ត តំណាងអោយឯកឧត្តម ឌី វិជ្ជា ប្រធានសសយក ខេត្ត បានអញ្ជើញប្រគល់ផ្ទះ 1ខ្នង សង់ពី កូនឈើ សង្កសី ទំហំ 4.5* 5.5m និងកង់ 1គ្រឿង ជូន ស្រ្តីមេម៉ាយ ទីទ័លក្រ ឈ្មោះ សុក ស៊ាក អាយុ 56 ឆ្នាំ នៅភូមិត្របែកប្រហោង ឃុំតាសួស។

ផ្ទះមូយខ្នងនោះមានការឧបត្ថម្ភគាំទ្រពី  ឯកឧត្តម ឌី វិជ្ជា  ឯកឧត្តម ហ៊ុន ជា ឯកឧត្តម ហង្ស វិចិត្រ ឯកឧត្តម តូច ប៉ូលីវ៉ា ឯកឧត្តម សុន គឹមស៊ន លោក សុខ សារ៉ូត ក្រុមការងារថ្នាក់ឃុំ កញ្ញា ពៅ បណ្ដាំ កញ្ញា ញឹម រតនា លោក ឯក ហ៊ុន   លោក សុខ ស៊ីថា  និងសប្បុរសជន ជាច្រើនរូបទៀត ដែលប្រមួលបានថវិកា សរុបចំនួន 4 105 000រៀល។

ក្នុងថ្ងៃតែមួយនោះផងដែរ គណៈកម្មាធិការ សសយក ស្រុកស្វាយជ្រំ ដឹកនាំយុវជន ចំនួន 36 នាក់ មកពីឃុំ ស្វាយធំ ឈើទាល តាសួស ចំបក់ គ្រួស ស្វាយជ្រំ ចូលរួម ជួយលើកផ្ទះ ប្រជាពលរដ្ឋ នៅភូមិថ្នា ឃុំគ្រួស 1ខ្នង និងជួយសង់ផ្ទះ ចាស់ជរា នៅភូមិភ្លោះ ឃុំគ្រួស 1ខ្នងផងដែរ៕ សម្រួលដោយ៖ចំណាន