សហព័ន្ឋយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

(មណ្ឌលគិរី) ៖ សៅរ៍ ១៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩សហ​ ភាពសហព័ន្ឋយុវជនកម្ពុជាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាម ធីអនុប្រធាន ស.ស.យ.កស្រុក បានចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ ២០១៩ នៅវិទ្យាល័យជ្រោះប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក អែម ពិសិដ្ឋ អភិបាលរងស្រុក ។

កម្មវិធីនេះមានការរៀបចំដោយមន្ទីរបរិស្ថានខេត្តតាមរយៈលោក លីន បូវណ្ណៈ ប្រធានការិយា ល័យបរិស្ថានស្រុក និងមានការចូលរួមសហការពីក្រុមយុវជន ស.ស.យ.ក ស្រុកនឹងស.យ.ស.ស ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង១០០នាក់៕