សសយក ស្រុកចន្រ្ទា ចុះផ្សព្វផ្សាយអប់រំ ស្តីអំពី “ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន”

ស្វាយរៀង៖ ថ្ងៃសុក្រ​ ១២កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា  ឆ្នាំ២០១៩​ គណៈកម្មាធិការ សសយក ស្រុកចន្រ្ទា   បានសហការជាមួយអាជ្ញាធរឃុំព្រៃគគីរ បានចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យព្រៃគគីរ អំពី “ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន” នៅក្នុងបរិវេណអនុវិទ្យាល័យព្រៃគគីរ ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ   ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ការចុះផ្សព្វនោះ មានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំព្រៃគគីរ លោកប្រធាន សសយក ស្រុកចន្រ្ទា តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃគគីរ លោកនាយក​អនុវិទ្យាល័យព្រៃគគីរ​ លេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត​ ព្រមទាំងយុវជនក្នុងស្រុកចន្ទ្រា ដោយផ្តោតលើខ្លឹមសារ៦ ចំនុចរួមមាន អ្វីទៅដែលហៅថា  គ្រឿងញៀន? ប្រភេទនៃគ្រឿងញៀន មានអ្វីខ្លះ? មូលហេតុដែលនាំអោយកើតមនុស្សប្រើប្រាស់គ្រឿងញៀន? ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន​ អត្ថប្រយោជន៍នៃការមិនប្រើប្រាស់គ្រឿងញៀន និងការប្តេជ្ញាចិត្ត  ក្នុងការមិនប្រើប្រាស់គ្រឿងញៀន៕