សិក្ខាសាលាចំនួន៥ ត្រូវបានរៀបចំឡើងដំណាលគ្នា នៅមុនពេល សន្និសីទកំពូលសារព័ត៌មានអាស៊ីប្រារព្វបើកជាផ្លូវការ

នៅមុនពេលសន្និសីទកំពូលសារព័ត៌មានអាស៊ីប្រារព្វបើកជាផ្លូវការ មានសិក្ខាសាលាចំនួនចំនួន៥ផ្សេងគ្នា បានដំណើរការក្នុងពេលតែមួយចាប់ផ្ដើមពី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ សិក្ខាសាលាទាំង៥នោះ រួមមាន៖

១.តើតូនាទីនៅក្នុងការផ្សព្វផ្សាយព័ត៌មានបែបប្រពៃណី មានដូចជា វិទ្យុ ទូរទស្សន៍ កាសែត នឹងរៀបចំខ្លួនដូចម្តេចឱ្យស្របខ្លួន ទៅនឹងយុគសម័យ ថ្មីគឺយុគសម័យឌីជីថល។
២.ការទប់ស្កាត់ព័ត៌មានក្លែងក្លាយដោយយ៉ាងដូចម្តេច។
៣.និន្នាការ នៃការឈានឆ្ពោះទៅបច្ចេកវិទ្យា4K សម្រាប់លើវិស័យផ្សព្វផ្សាយព័ត៌មាន
៤.ឥទ្ធិពលនៃបច្ចេកវិទ្យាARនិងVRនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ
និង
៥.តួនាទីនៅក្នុងការផ្សព្វផ្សាយលើបច្ចេកវិទ្យាបដិវត្តន៍៤.០ តើត្រូវដំណើរការយ៉ាងណា។