អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋសិង្ហបុរីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេបញ្ជាការកងទ័ពជើងគោកកម្ពុជា

ក្រោយពីជំនួបរវាងមេទ័ពជើងគោកម្ពុជា-សឹង្ហបុរី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ម៊ែលវីន អង់ (Melvyn Ong) អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋសិង្ហបុរី។

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ម៊ែលវីន អង់ (Melvyn Ong) អគ្គមេបញ្ជាការ កងទ័ព នៃសាធារណរដ្ឋសឹង្ហបុរី គាំទ្រការរក្សា និងបន្តទំនាក់ទំនងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯក គាំទ្រគំនិតផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពចំណុះកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបង្កើតទំនាក់ទំនាក់រវាងអង្គភាពថ្នាក់ក្រោម នឹងនាំមកនៅភាពស្និតស្នាល និងយោគយល់គ្នាកាន់តែស៊ីជម្រៅ។ មេបញ្ជាការកងទ័ពជើងគោក មានជំនឿថា កងទ័ពប្រទេសទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។