បន្តិចទៀតនេះ App ក្រសួងព័ត៌មាន និង page facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)កម្មវិធីសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទកំពូល«សារព័ត៌មានអាស៊ី» លើកទី១៦

សៀមរាប៖​​ នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប៕