ប្រមុខរាជ​រដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​តែង​តាំង​សមាសភាព​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​

សម្តេច​អគ្គ​មហាសេនាបតិតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​ បាន​ចេញ​សេចក្តី​សម្រេច​តែង​តាំង​សមាសភាព​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ជា​ផ្លូវ​ការហើយ​ នេះ​បើយោងតាម​​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩។

នៅ​ក្នុងអង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលមាន​សមាសភាព​សរុប​ចំ​នួន​៣០រូប​ ក្នុង​នោះ​​ឯកឧត្តម​ ផៃ ស៊ីផាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋន្ត្រី​ទទួល​បន្ទុក​លើ​ការងារ​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ ជា​ប្រធាន​ ឯកឧត្តម​ ឯក ថា អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ជា​អនុប្រធាន​ប្រចាំ​ការ ឯកឧត្តម​សន្តិបណ្ឌិត​ ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ជា​​អនុប្រធាន​ ឯកឧត្តម​ នាយកឧត្តម​សេនីយ៍​ ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ ជាអនុប្រធាន​ និង​ឯកឧត្តម​ កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​ ជា​អនុប្រធាន​ និង​មាន​អ្នក​នាំ​ពាក្យ​តាម​ក្រសួង​ ស្ថាប័ន ចំ​នួន​២៥រូប​ទៀត ជា​សមាជិក​។