ស.ស.យ.ក រៀបចំយុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយ អំពីបញ្ហាគ្រឿងញៀនដល់យុវជន និងជនងាយស្រួលរងគ្រោះ

ស្វាយរៀង៖ ដើម្បីអបអរសារទរ ទិវាសិទ្ធិកុមារអន្តរជាតិលើកទី៧០ កាលពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការ សសយក​ ក្រុងបាវិត ក្រុមការងារ សសយក ចុះជួយក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាន បានរៀបចំបញ្ជ្រាប យុទ្ធនាការ ផ្សព្វផ្សាយ អំពីបញ្ហាគ្រឿងញៀនដល់យុវជន និងជនងាយស្រួលរងគ្រោះ ដល់សិក្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យប្រាសាទ នៅភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត។

កម្មវិធីផ្សព្វផ្សាយនេះ មានខ្លឹមសារខំខាន់ៗជាច្រើនដោយផ្តោតទៅលើ៖ និយមន័យគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការដើម្បីបញ្ជ្រាបការយល់ដឹងនោះក៏មានការ មានការបែងចែកជា ២ក្រុមពិភាក្សា និងធ្វើបទបង្ហាញទៅលើប្រធានបទ៖  ១.ផលប៉ះពាល់គ្រឿងញៀនដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ២.ក្នុងនាមជាយុវជនដើម្បីអោយមូលដ្ឋានគ្មានគ្រឿងញៀនតើត្រូវធ្វើដូចម្តេច ? ៣.ផលវិបាក នៃអ្នកប្រើប្រាស់ ៤.ផលប៉ះពាល់នៃអ្នកគ្រឿងញៀន និងមានរៀបចំឆ្លើយសំនួរចម្លើយ ដល់ប្អូនៗ ដោយមានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។