ស ស យ ក ខេត្តត្បូងឃ្មុំបានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយរន្ទះបាញ់

ត្បូងឃ្មុំ៖ បន្ទាប់ពីចូលរួមកម្មវិធីទិវាកុមារអន្តរជាតិ ១ មិថុនា នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះដែរ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ និងសហការី រួមជាមួយអាជ្ញារភូមិឃុំ បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយរន្ទះបាញ់បណ្ដាលឲ្យបាត់បង់ជីវិតចំនួន២គ្រួសារនៅភូមិសើយ ឃុំមៀន ស្រុកអូររាំងឪ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនផ្ដល់ជូនផងដែរ។