​លិខិត​មិត្ត​អ្នកអាន​៖ «​សុភមង្គល​របស់​ពល​រដ្ឋ​ខ្មែរ​ដែល​មិនអាច​បាត់បង់​ទៅវិញ​! »

(ភ្នំពេញ)៖ ​ថ្ងៃទី​១ មិថុនា នេះ​ជា​ថ្ងៃ​ឈប់សម្រាក​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​។ ពេលព្រឹក​ឡើង​ខ្ញុំ​បើក​ហ្វេ​ស​ប៊ុ​ក ឃើញតែ​ការ បង្ហោះ​សារ​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​អមដោយ​រូបថត​ឪពុកម្តាយ នាំ​កូន​ជាទី​ស្រឡាញ់​របស់ខ្លួន​ដើរ​កម្សាន្ត​នៅ​គ្រប់​ច្រកល្ហក​។

រមណីយដ្ឋាន​​ទេសចរណ៍​នានា​ពោរពេញ​ដោយ​មនុស្ស​ណែនណាន់តាន់តាប់ និង​លឺ​តែ​សំឡេង​សើច​សប្បាយ ជួបជុំ​គ្រួសារ បងប្អូន កូនចៅ​ដើម្បី​ហូប​ម្ហូបអាហារ យ៉ាង​សម្បូរបែប​និង​យ៉ាង សប្បាយរីករាយ​។
​នៅតាម​ហាង​លក់​កាហ្វេ​ឯណោះ​វិញ​ជាពិសេស​ហាង​កាហ្វេ​មនុស្សម្នា ជាពិសេស យុវវ័យ​បានមក​ជួបជុំគ្នា​ដើម្បី​ទិញ កាហ្វេ​ប្រែ​នៗ​ក្នុង​បរិយាកាស​សែន​មនោ​រម្យ​និង​បាន​ជជែក​គ្នា​អំពី​ការងារ ការសិក្សា ឬ​អំពី​មុខ​ជំនួញ​ជាពិសេស​គឺ​ហាងឆេង​ដី​ឡើងថ្លៃ​នៅ​ទូទាំង​ស្រុក​ខ្មែរ ដោយ​ទឹកមុខ​ស្រស់ថ្លា​មើលទៅ​ដូចជា​មាន​សេចក្តីសុខ​យ៉ាង​ក្រៃលែង​។

​នៅតាម​ហាង​ទំនិញ ផ្សារ​ទំនើប ក៏​ពោរពេញ​ដោយ​មនុស្សម្នា​យ៉ាង​កកកុញ​ដែរ​។ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ឬ​ថ្ងៃ​ឈប់សម្រាក យានយន្ត​គ្រប់​ប្រភេទ​បាន​​ប្រជ្រៀត​គ្នា​ចាក​ចេញពី​ភ្នំពេញ​ទៅកាន់​ទី​រមណីយដ្ឋាន​នានា ដែល​ធ្វើ​ឲ្យ​វិថី​ទាំងឡាយ មាន​សភាព​​មមាញឹក​យ៉ាងខ្លាំង​។ កាលពីមុន​បើ​មាន​ស្ពាន​ឆ្លងទន្លេ​មួយ​ធ្វើដំណើរ​ទៅមក​ចាត់ទុកថា​ជា​រឿង​ល្អ​ណាស់​ទៅហើយ ប៉ុន្តែ​ពេលនេះ ស្ពាន​ភ្លោះ​ពីរ​ទន្ទឹមគ្នា មួយ​ទៅមួយ​មក ក៏​នៅតែ​ស្ទះចរាចរណ៍​ទៀត​។ ទោះ​មាន​ស្ពាន​អាកាស​ច្រើន​កន្លែង​ដើម្បី​ជួយ សម្រួល​ទិស​ចរាចរណ៍​កុំ​ឲ្យ​ជួបគ្នា​យ៉ាងណា ក៏​រាជធានី​ភ្នំពេញ​នៅតែ​កកស្ទះ​យ៉ាងខ្លាំង​ដដែល​។ នេះ​ស​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ផល​ពី​កំណើន សេដ្ឋកិច្ចជាតិ​យ៉ាងពិត​ប្រាកដ​។ តាំងពី​កើតមក ខ្ញុំ​បាន​ឆ្លងកាត់ ច្រើន​ជំនាន់​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន ដែល​បាន​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ក្តី​សប្បាយរីករាយ និង​ស្គាល់​ភាពសម្បូរ​បែប​ដូច​​បច្ចុប្បន្ន​នេះឡើយ​។

ជាការ​ពិត កម្ពុជា​បានជា​ប់​លំដាប់​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង និង​មាន កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ លំដាប់​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ សព្វថ្ងៃ​កម្ពុជា​នៅតែ​រក្សាបាន​នូវ លេខ​រៀង​កំពូល​នេះ​តែ​ដដែល​។

​នៅឯ​ទីជនបទ​ឯណោះ​វិញ ទោះបីជា​ស្ថាន​ភាពមិន​ដូច​នៅ​ទីក្រុង និង​ទីប្រជុំជន​នៅឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​សុទ្ធតែ​ស្គាល់​ការរីកលូតលាស់​ខាង​ជីវភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។
​ផ្ទះ​ថ្មី ម៉ូតូ​ថ្មី ទូរស័ព្ទ​ថ្មី ហាង​កាហ្វេ​ប្រ៊េ​នៗ ត្រូវបាន​បង្ហាញខ្លួន​ឲ្យ​ឃើញ​យ៉ាងច្បាស់​នឹង​ភ្នែក​។ និយាយ​ជារួម ជីវភាព​របស់​
​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ការរីក លូតលាស់​ទៅតាម​លទ្ធភាព ​និង​សកម្មភាព​សេដ្ឋកិច្ច​ដែល​ពួកគេ​ធ្វើ​រៀងៗ​ខ្លួន​។

ទាំងអស់នេះ​គឺជា​ភស្តុតាង​បង្ហាញថា ប្រទេស​ខ្មែរ​យើង​បច្ចុប្បន្នកំពុង​ស្គាល់​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​។ ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​នេះ​បាននិងកំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍ និង​ធ្វើ​ឲ្យ​ពួកគេ​រស់នៅក្នុង​ជីវភាព​កាន់តែ​ល្អប្រសើរ ព្រមទាំង​ស្គាល់​ការសប្បាយ ​រីករាយ​និង​សុភមង្គល​កាន់តែខ្លាំង​ឡើងជា​លំដាប់​។

​ឆ្លងកាត់​សម័យ​សង្គ្រាម​ហែកហួរ កាប់សម្លាប់​គ្នា​ជាច្រើន​ទសវត្សរ៍ ជាពិសេស​ឆ្លងកាត់​សម័យ​ប៉ុល ពត តើ​អ្នកណាខ្លះ​រួមទាំង​រូបខ្ញុំ​ផ្ទាល់​អាច​ធ្លាប់​ស្រមៃ​ថា ប្រទេស​ខ្មែរ​យើង​អាច​ដើរ​មកដល់​ចំណុច​នេះ​?

​ឥឡូវ​ពេល​ដើរមក​ដល់​ចំណុច​នេះហើយ តើ​អ្នកណាខ្លះ​ស្រមៃ​ចង់​វិល​ទៅរក​សង្គ្រាម និង​ការអត់ឃ្លាន​ដូច​ពីមុន​វិញ​? ប្រាកដ​ណាស់​ថា គ្មាន​ខ្មែរ​ណា​ម្នាក់​ចង់​វិល​ថយក្រោយ​វិញ​នោះឡើយ​។ ប៉ុន្តែ ក៍​នៅមាន​អ្នកនយោបាយ​ខ្មែរ​មួយ​ក្តាប់​តូច បាននិងកំពុង​ព្យាយាម​ទាញ សភាពការណ៍​ដ៍​ល្អ​របស់​ទេស​ជាតិ​ឲ្យ​វិល​ថយក្រោយ​ទៅរក សភាព​កាលពី​ជាង​៤០​ឆ្នាំមុន​វិញ​។ មូលហេតុ​ដែល​ងាយ​យល់​និង​ឡូហ្ស៊ីក​បំផុត​នោះ​គឺ ប្រសិនបើ​ទុក​ឲ្យ​ប្រទេស​នេះ​បន្ត​រីកលូតលាស់​ទៅមុខ​ឥតឈប់ឈរ បែបនេះ ពួកគេ​គ្មាន​ថ្ងៃ គ្មាន​វាសនា​នឹង​បាន​អំណាច​ក្នុង​ដៃ​ឡើយ​។ ដោយសារតែ​ពួកគេ​គ្មាន​ចំណែក​សូម្បីតែ​បន្តិច​ក្នុង​ការកសាង​ប្រទេស​ក្រៅតែពី​
​បំផ្លាញ និង​ក៏​ព្រោះតែ​មហិច្ឆតា​អំណាច ពួកគេ​មានតែ​វិធី​ម្យ៉ាង​គត់​គឺ​បំផ្លាញចោល​អ្វីៗ​ដែលមាន សព្វថ្ងៃ រួចហើយ​ព្យាយាម​អូសទាញ​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​សភាព​វឹកវរ បង្ហូរឈាម​ជាថ្មី ក្រែង​អាច​ឆ្លៀតឱកាស​ចាប់​អំណាច​បាន​។
​ប៉ុន្តែ​ទាំងអស់នេះ គឺជា​ការយល់ សុបិន​ទាំង​ថ្ងៃ​របស់​ក្រុម​អ្នកនយោបាយ​មហា​ចង្រៃ​ទាំងនោះ​តែប៉ុណ្ណោះ​។

ខ្ញុំ​យល់ច្បាស់​ណាស់​ថា​ពួកគេ នឹង​មិនអាច​សម្រេច​បំណង​ប្រាថ្នា​ដ៏​អកុសល​នេះ​បានឡើយ​ពីព្រោះ​ម្យ៉ាង ស្រុក​ខ្មែរមាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ឈរ​យ៉ាងរឹងមាំ​ចាំ​ការពារ​ប្រទេស និង​ប្រជាជន ប្រឆាំង​រាល់​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​ពី​អ្នកនយោបាយ​លក់​ក្បាល​ឲ្យ​បរទេស​។

រីឯ​ម្យ៉ាងទៀត គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ចង់​បាត់បង់​អ្វី​ដែ​ពួកគេ​កំពុងមាន​សព្វថ្ងៃ ហើយ​
​សុខចិត្ត​វិល​ទៅ​ហូប​បបរ​រាវ លាយ​ពោត លាយ​ក្តួច ម្តងទៀត​នោះឡើយ​។
​ដូច្នេះ​ប្រាកដ​ណាស់​ថា ពួកគេ នឹង​ឈរ​នៅ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព សង្គម និង​សមិទ្ធផល​ដែល​ប្រជាជន​កម្ពុជា​កំពុងមាន​សព្វថ្ងៃ​ជាក់​ជាមិនខាន​។

ក្នុងន័យនេះ កម្ពុជា​ត្រូវ​ការកសាង​បន្ថែម​នូវ​ទីកន្លែង​កម្សាន្ត​សប្បាយ ហាង​ទំនិញ ផ្សារ​ទំនើប និង​នាំចូល ឬ​ផលិត​សម្ភារៈ​បរិក្ខា គ្រប់​ប្រភេទ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ពលរដ្ឋ​។​
​ស្នាមញញឹម ការជួបជុំ​គ្រួសារ ភាពសម្បូរ​បែប​នៃ​ជីវភាព​រស់នៅ ដែលជា​ផ្លែផ្កា​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍ គឺជា​សមិទ្ធផល ដែល​ត្រូវ​រក្សា​ឲ្យ​បាន និង​បង្កើន​បន្ថែម​។ សកម្មភាព​ណា​ដែល​នាំ ឲ្យ​ប្រទេសជាតិ​ច្របូកច្របល់ នាំ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ និង​ខាត​
​ប្រយោជន៍​មិនអាច​កើតមាន​ជាថ្មី​នៅលើ​ទឹកដី​កម្ពុជា​បានឡើយ​។ ពោលគឺ​សុភមង្គល​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​កើតមាន​ពេលនេះ​មិនអាច​បាត់បង់​ទៅវិញ​បានឡើយ​។ នេះ​គឺជា​សារ​យ៉ាងច្បាស់​លាស់​ដែល​ខ្ញុំ​ចង់​ផ្ញើ​ទៅ​អ្នកនយោបាយ មាន់​សម្ល​មួយក្រុម​ដែល​កំពុង​ដើរ​បញ្ច្រាស​និន្នាការ​រីកចម្រើន របស់​ប្រទេស​និង​បញ្ច្រាស​ពី​បំណងប្រាថ្នា​ពិតៗ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​៕