ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្ត បានចូលរួមអបអរសាទរខួបទី៧០ ទិវាកុមារអន្តរជាតិ

ស្វាយរៀង៖ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងឯកឧត្តម ឌី វិជ្ជា បានចូលរួមអបអរសាទរកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០១៩ នឹងបានចុះយកសំភារៈសិក្សាមួយចំនួនចែកដល់ក្មួយៗសិក្សានុសិស្សរៀននៅសាលាបឋមសិក្សាព្រៃតាញ៉យ ឃុំខ្សែត ស្រុកកំពង់រោទិ៍។ដោយមានការចូលរួមពី គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ គណៈកម្មាធិការ សសយក ឃុំខ្សែត លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា នាឪកាសនោះផងដែរឯកឧត្តម តូច ប៉ូលីវ៉ា  បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជន ខេត្តស្វាយរៀង ហើយបានចែកជូនសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ចំនួន ២៤១នាក់ បានឧបត្ថម្ភថវិកា និងអាវ ដល់លោកគ្រូ អ្នកគ្រូ ចំនួន៧នាក់។