ស ស យ ក ស្រុកពេជ្រាដាបានចុះសួរសុខទុក្ខ លោកពូម្នាក់ មានជម្ងឺប្រចាំកាយនៅឃុំពូជ្រៃ ពុំមានលទ្ឋភាពព្យាបាលនិងជួយឧបត្ថម្ភថវិកា

មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ១៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ដោយមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាកពីសំណាក់លោក ឈឹម កាន ប្រធាន សសយក ខេត្ត លោក មើល សឿន អភិបាលស្រុក ជាប្រធានកិត្តិយស ស.ស.យ.ក ស្រុកពេជ្រាដា និងដឹកនាំដោយលោក អ៊ាន ស៊ាងអន ប្រធាន សសយក ស្រុក បានចុះសួរសុខទុក្ខ លោកពូ កែវ នាក់ អាយុ៥៦ឆ្នាំ នៅក្រុមដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលមានជម្ងឺប្រចាំកាយដេកនៅនឹងកន្ទេលពុំមានលទ្ឋភាពព្យាបាល និងបាននាំយកថវិកាចំនួន៦៧ម៉ឺនរៀលទៅជួយឧបត្ថម្ភគាត់ ។
ឆ្លៀតឱកាសនេះខ្ញុំបាទតំណាងឱ្យ សសយក ស្រុកពេជ្រាដា សូមថ្លែងអំណរគុណដល់ លោក លោកស្រីជាគ្រួសារ សសយក ខេត្ត ស្រុក ឃុំ និងសប្បុរសជននានា ដែលបានជួយចូលរួមនិងឧបត្ថម្ភថវិកាដើម្បីគាំទ្រនូវសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមដោះស្រាយនូវទុក្ខលំបាករបស់ប្រជពលរដ្ឋ។