ស ស យ ក ខេត្តត្បូងឃ្មុំ បានប្រារព្ធកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា

លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមអបអរសាទរកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០១៩នៅបរិវេណវិទ្យាល័យ ហេង សំរិន ចក ឃុំចក ស្រុអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោក តាំង ម៉េងរ៉ាត់ អភិបាលរងស្រុក និងប្រធានស.ស.យ.កស្រុក លោកមេឃុំចក គណៈកម្មាធិការសសយកខេត្ត ស្រុក ឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលានិងសិស្សានុសិស្ស
សរុប ៧៥០នាក់ ។ បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារួច លោកប្រធានបានផ្ដាំផ្ញើរដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ពិសេសប្អូនៗថ្នាក់ទី១២ ត្រូវចូលរៀនវគ្គបំប៉នរបស់សសយកឲ្យបានគ្រប់គ្នា និងចូលរួមវគ្គតម្រង់ទិសនៃការសិក្សានិងអាជីពការងារ នាថ្ងៃទី១២ មិថុនា ខាងមុខនេះ ៣.ត្រៀមដំណើទស្សនកិច្ច នាថ្ងៃទី១៨ ខែមិថុនានេះដែ។ ហើយក្នុងនោះដែរលោកប្រធានស.ស.យ.កខេត្ត បានចែកជូនសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ចំនួន ៧២៤នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ២០០ទំព័ចំនួន១ក្បាល ប៊ិច១ដើម និងឧបត្ថម្ភក្នុងរៀបចំពិធីនេះផងដែ។