អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ

ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងឯកឧត្តម ឌី វិជ្ជា ប្រធាន សសយក ខេត្តបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩ នៅសាលាបឋមសិក្សា ២ធ្នូ ភូមិថ្នា ឃុំថ្នាថ្នង់ ស្រុករំដួល នាំយកសម្ភារសិក្សា ។

ក្នុងពិធីប្រារព្ធនេះដែរ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង ក៏បាននាំយកថវិការបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ មកចែកជូនដល់លោក លោកស្រីជាក្រុមប្រឹក្សាឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយកុមារា កុមារី សិក្សានុសិស្ស សរុបចំនួន ១៨៨នាក់ និងបានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសសយក ខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ចុះជួយស្រុករំដួល ចុះមកពិនិត្យនិងព្យាបាលជូនដល់អាណាព្យាបាលសិក្សានុសិស្សចំនួនប្រមាណ១០៩ នាក់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងកម្មវិធីនេះមានការចូលរួមពី លោកអនុប្រធានការិយាល័យអប់រំ ស្រុក ក្រុមប្រឹក្សាឃុំ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបវត្តមានចំនួន២៩៧ នាក់៕