ប្រធាន ស.ស.យ.ក ស្រុកតំបែរ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល នឹងចែកកញ្ចប់អាហាសំរាប់ស្រាយបួស ជូនបងប្អូនខ្មែរឥស្លាម

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃ១៤កើតខែពិសាខ ឆ្មាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩ លោកសុខសារិទ្ធអភិបាលនៃគណៈអភិបាលស្រុកតំបែរនឹងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល នឹងចែកកញ្ចប់អាហាសំរាប់ស្រាយបួសចំនួន១៨០កញ្ចប់ ស្ថិតនៅភូមិរពាក់២ឃុំសេដាស្រុកតំបែរខេត្តតបូងឃ្មុំដែលចំណាយថវិកាជាង ១០០០ដុល្លារ ដែលនេះជាអំណោយរបសសមាគម៍សប្បុរសធម៍ដើម្បីអភីវឌ្ឍនកម្ពុជា ។

ពិធីនេះក៏មានការចូលរួមពី លោករ៉េតបូរ៉ានអភិបាលរងស្រុកតំបែរ សមាជិកក្រុមប្រឹក្សាស្រុក នឹងសមាជិកក្រុមប្រឹក្សាឃ្មុំ អាជ្ញាធរមូលដ្ឋាន លោយ៉ា ហ្សាលី សមាជិកយុវជនស្រុកតំបែរ ទទួលបន្ទុកជាប្រធានសសយកឥស្លាមស្រុកតំបែរ បានដឹកនាំសមាជិកសសយក ចូលរួមក្នុងកម្មវិធីនេះផងដែរ៕