ស.ស.យ.កខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ផ្តល់ជូនដល់អ្នកជំងឺក្រីក្រម្នាក់ និងខ្វះគ្រាប់ឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៧៣០.០០០រៀល ផ្តល់ជូនដល់អ្នកជំងឺក្រីក្រម្នាក់ឈ្មោះ ត្រាង ប៊ុនថា ជនជាតិព្នង រស់នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា មានជំងឺខ្វះគ្រាប់ឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

នាឱកាសនោះ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា ថវិកាដែលផ្តល់ជូនដល់អ្នកជំងឺនាពេលនេះ គឺជាការចូលរួមពីសប្បុរសជននានា ក៏ដូចជាសមាជិក សមាជិកាស.ស.យ.កខេត្ត/ក្រុង/ស្រុក ដើម្បីជួយដោះស្រាយការខ្វះខាតបានមួយរយះពេលខ្លី។

ក្នុងនោះដែរ លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានចូលរួមបរិច្ចាគឈាម០១ប្លោក ដើម្បីជួយដល់ពលរដ្ឋ ដែលខ្វះខាតឈាមជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។