សសយក​ ក្រុងបាវិត បានចុះសួរសុខទុក្ខ គ្រួសារអ្នកជំងឺ និងក្រីក្រចំនួនបីគ្រួសារ

ខេត្តស្វាយរៀង៖ គណៈកម្មាធិការ សសយកក្រុងបាវិត​ ចំនួន១៥នាក់​ ស្រី០៤នាក់​ បានចុះសួរសុខទុក្ខ​ នាំយកនូវគ្រឿងបរិភោគ​ និងថវិកាជូនដល់គ្រួសារអ្នកជំងឺ​ និងគ្រួសារក្រីក្រ​ ចំនួនបីគ្រួសារ។

គ្រួសារដែលបានទទួលអំណោយនោះរួមមាន៖ លោកយាយ​ ចិន​ ឡី​ អាយុ85ឆ្នាំ​ នៅភូមិគោកល្វៀង​ ​លោកយាយ​ អ៊ូ​ យ៉ល់​ អាយុ60ឆ្នាំ​ នៅភូមិបុស្សក្រសាំង​ និងលោកយាយ​ អឿង​ សោភណ្ឌ័​ អាយុ​60ឆ្នាំ​នៅភូមិ​ គោកល្វៀង​ សង្កាត់​ ព្រៃអង្គុញ​ ក្រុងបាវិត៕