កិច្ចប្រជុំ ASEAN-China Media Cooperation Forum បង្ហាញពីកិច្ចសហប្រតិបត្តិការ បើកទូលាយវិស័យផ្សព្វផ្សាយ ព័ត៌មាន បោះពុម្ពផ្សាយ និងការផ្លាស់ប្តូរគណៈប្រតិភូអ្នកកាសែតរវាង ASEAN ចិន

(ភ្នំពេញ) ៖ កិច្ចប្រជុំស្តីពី “2019 ASEAN-China Media Cooperation Forum “បានបញ្ជាក់និងបង្ហាញពី​កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ ស៊ីជម្រៅ បើកទូលាយក្នុងវិស័យផ្សព្វផ្សាយ ព័ត៌មាន បោះពុម្ពផ្សាយ និងការផ្លាស់ប្តូរគណប្រតិភូអ្នកកាសែតទៅវិញទៅមក រវាង ASEAN ចិន នៅពេលកន្លងទៅ នាបច្ចុប្បន្ន និងបន្តទៅអនាគត។

ការងារបណ្តុះបណ្តាលអ្នកកាសែតក្នុងយុគសម័យឌីជីថល និង ការផ្សព្វផ្សាយទំនើប (New Media and Digitalization) គឺជាភាពចាំបាច់ខ្វះមិនបាន សម្រាប់អ្នកកាសែត ចិន អាស៊ានព្រោះថាប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ មាន វិទ្យុ ទូរទស្សន៍ និងកាសែត លែងឈរជាប្រភពខ្វះមិនបានរបស់អ្នកស្តាប់ អាន និងទស្សនាទៀតហើយ ។

តាមរយ: គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ Belt and Road Initiative ការទាញយកផលពីគំនិតផ្តួចផ្តើមនេះ គឺជាផលប្រយោជន៍ដ៏សំខាន់ រវាង ចិន និងអាស៊ាន រួមទាំងពិភពលោក ។

ប្រការកត់សម្គាល់នោះគឺ ក្នុងការអនុវត្តន៍រយ:ពេល ៦ ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ តាមរយ: យុទ្ធសាស្រ្តសហប្រតិបត្តិការ ខ្សែក្រវាត់១ ផ្លូវ១ បានបង្ហាញនូវ លទ្ធផលយ៉ាងជាក់ស្តែងមានទំហំដ៏ធំធេងលើទំនាក់ទំនង ចិននិងអាស៊ាន ពិសេសការតភ្ជាប់ប្រជាជាតិប្រជាជន ចិន អាស៊ាន រួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងសុភមង្គល៕