លោក ឡាច ចន្ថា អនុប្រធានស.ស.យ.ក ក្រុងសួង បានដឹកនាំក្រុមយុវជន ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាចាស់ជរាគ្មានទីពឹងខ្វះខាតជីវភាព

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារយុវជនដឹកនាំដោយលោក ឡាច ចន្ថា អនុប្រធានស.ស.យ.កក្រុងសួង បានដឹកនាំក្រុមយុវជនស.ស.យ.កក្រុង និងសង្កាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាចាស់ជរាគ្មានទីពឹងខ្វះខាតជីវភាពចំនួន០២គ្រួសារ នៅភូមិព្នៅ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ៕ ក្នុងនោះបាននាំអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ទៅផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ក ២៥គក្រ, មី ១២កញ្ចប់, ទឹកស៊ីអ៉ីវ១យួ, ទឹកត្រី ១យួរ, ស្កសរ១គក្រ, អំបិ ១គក្រ ទឹក ១យួរ និងថវិកា ២ម៉ីនរៀល។