ស ស យ ក ខេត្តស្វាយរៀង​បានរៀបចំកម្មវិធីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក

ស្វាយរៀង៖ ដោយមើលឃើញការគ្រោះថ្នាក់ដល់អាយុជជីវិតរបស់កុមារា កុមារី ដោយសារការលង់ទឹកបឹង ស្ទឹង ព្រែក ទន្លេ ក្នុងខេត្តស្វាយរៀងជាញឹកញាប់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ឌី វិជា្ជ បានរៀបចំកម្មវិធីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក (NO Kids Drown )ក្នុងដំណាក់កាលទី១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៩ ធ្វើនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាតំបន់ងាយរងគ្រោះ និងកើតមានឡើងនៅករណីក្មេងលង់ទឹកច្រើនជាងគេ ដោយគ្រោងបង្រៀនក្មេងចំនួន១២០នាក់ ដែលមានទីលំនៅក្នុងឃុំដែលនៅជិតដងព្រែក ស្ទឹង ក្នុងស្រុកស្វាយជ្រំ។