លិខិតបដិសេធបុគ្គលឈ្មោះ រិន សុវណ្ណ មិនមែនជាមន្រ្តីនៃនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានោះទេ

ភ្នំពេញ៖ នាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចេញលិខិតសូមប្រកាស និងបដិសេធបុគ្គលមានឈ្មោះ រិន សុវណ្ណ មិនមែនជាមន្រ្តីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានោះទេ ក្នុងករណីដែលឈ្មោះនេះបានយកឈ្មោះ ទូរទស្សន៍ជាតិកម្ពុជា យកទៅប្រើប្រាស់គ្រប់រូបភាពដែលខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាមិនទទួលខុសត្រូវឡើយ ។