យុទ្ធនាការផ្សព្វផ្សាយ និងលេីកកម្ពស់ការយល់ដឹងពីបញ្ហា អំពើហិង្សាក្នុងគ្រួសារនៅតាមមូលដ្ឋាន

ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩
សសយក ខេត្ត និងគណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ បានរៀបចំកម្មវិធីយុទ្ធនាការផ្សព្វផ្សាយ និងលេីកកម្ពស់ការយល់ដឹងពីបញ្ហា អំពើហិង្សាក្នុងគ្រួសារនៅតាមមូលដ្ឋាន ដែលស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។
+ខ្លឹមសារនៃការផ្សព្វផផ្សាយមានដូចជា៖
១.អំពេីហិង្សាជាអ្វី?
២.ប្រភេទនៃអំពេីហិង្សា
៣.មូលហេតុនៃអំពេីហិង្សា
៤.ផលពិបាកនៃអំពេីហិង្សា
៥.ដំណោះស្រាយកុំឱ្យកេីតមានអំពេីហិង្សា។
+វត្តមានចូលរួមមាន៖
-សមាជិកក្រុមប្រឹក្សាឃុំ ២នាក់
-ប៉ុស្តិរដ្ឋបាលឃុំថ្មី ២នាក់
-មេភូមិ ១នាក់
-យុវជន៦នាក់
-ប្រជាពលរដ្ឋចូលរួមសរុប ៤៥នាក់ ស្រី១៤នាក់។

\