ប្រធានស.ស.យ.ក ខេត្តមណ្ឌលគិរី ដឹកនាំសមាជិកចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត

ខេត្តមណ្ឌលគិរី៖ ថ្ងៃសៅរ៍ ១កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៩ លោក ឈឹម កាន ប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ខេត្ត និង ស.ស.យ.ក ក្រុង ចំនួន៣០រូប ទៅចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន ក្រុមប្រឹក្សាខេត្ត នៅបរិវេណសួនច្បារសែនមនោរម្យ ខេត្តមណ្ឌលគិរី។