លោកជំទាវ ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានកិត្តិយស នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដឹកនាំក្រុមការងារព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកតំបែរ

ស្រុកតំបែរ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ យុវជនស.ស.យ.ក ចំនួន៥០នាក់ បានចូលរួមជួយសម្របសម្រួលកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលដឹកនាំដោយលោកជំទាវ ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានកិត្តិយស នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។

ក្នុងការពិនិត្យព្យាបាលនេះ មានប្រជាពលរដ្ឋសុបប្រមាណជាង ២០០០នាក់ អញ្ជើញមកទទួលសេវាពិនិត្យ-ព្យាបាល នូវប្រភេទ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក បំពង់ក ច្រមុះ បេះដូង ឈឺសន្លាក់ រោគស្ត្រី ពិនិត្យផ្ទៃពោះ ឆ្លុះអេកូ ឫសដូងបាត និងប្រភេទជំងឺច្រើនប្រភេទទៀត ។