អភិបាលរងខេត្ត និងជាអនុប្រធាន សសយក ខេត្តស្វាយរៀង ជួបសំណេះសំណាល និងប្រគល់ Ipad Mini ជារង្វាន់លើកទឹកចិត្តដល់សិស្សពូកែគណិតវិទ្យា ទទួលចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស

ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន សសយក ខេត្តស្វាយរៀង បានជួបសំណេះសំណាល និងប្រគល់ Ipad Mini ជារង្វាន់លើកទឹកចិត្ត ដល់ក្មួយ ផៃ វុទ្ធី សិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យស្វាយរៀង ជាសិស្សពូកែគណិតវិទ្យា ទទួលចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស ដែលទើបបញ្ចប់កាលប្រលងថ្មីៗនេះនៅខេត្តសៀមរាប។  រង្វាន់ Ipad Mini ទទួលបានពីសសយក ខេត្តស្វាយរៀង និងសប្បុរសជន ។