ស ស យ ក ខេត្តមណ្ឌលគិរីបានចូលរួមចុះជួយប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក

មណ្ឌលគិរី៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ សហភាពសហព័ន្ឋយុវជនកម្ពុជាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពដូចជា៖

១​​​​​​​​.បាននាំយកបច្ច័យ ១៨០,០០០៛ ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះឈ្មោះ សំបុក ថាន់ ភេទប្រុស អាយុ៤០ឆ្នាំ ដែលបានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយសារគ្រួសាររបស់គាត់ទីទ័លក្រ ។ ឆ្លៀតក្នុងឱកាសនោះ លោក អ៊ាន ស៊ាងអន ប្រធានប្រតិបត្តិ សសយក ស្រុក បានមានមតិផ្តាំផ្ញើចូលរួមរំលែកទុក្ខដល់គ្រួសាសពពី លោក ឈឹម កាន ប្រធាន សសយក ខេត្តមណ្ឌលគិរី និងលោកមើល សឿន អភិបាលស្រុកពេជ្រាដា

២.បានចូលរួមសហការជួយសម្របសម្រួលប្រជាពលរដ្ឋជាមួយក្រុមប្រតិភូសមាគមកាកបាទក្រហមខេត្តដាក់ណុង និងក្រុមគ្រូពេទ្យអាន មកពិនិត្យជំងឺ ផ្តល់ថ្នាំជូនប្រជាពលរដ្ឋក្នុងឃុំប៊ូស្រាចំនួនៈ៣៦៥ នាក់ និងចែកអំណោយដល់អ្នកជម្ងឺផងដែរ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ១០kg និងឃិតមួយកញ្ចប់ ។
សូមថ្លែងអំណរគុណ ដល់លោកលោកស្រី ប្រធាន អនុប្រធាន សមាជិក សសយក ស្រុកពេជ្រាដាទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលបានចំណាយពេលវេលាក្នុងថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក និងថវិកាផ្ទាល់ខ្លួន ចូលរួមចុះជួយប្រជាពល រដ្ឋដែលកំពុងជួបទុក្ខលំបាក នាថ្ងៃនេះ ។