ស.ស.យ.កខេត្ត និងសហការីប្រធានសមាគម ESHIA & ASSOCIATES SDN BHD អញ្ជើញចុះសួរសុខទុកនឹងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋជួបការលំបាកមួយចំនួន

ត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ០៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ លោក ពិន វណ្ណារ៉ូ លោក អ៉ី គឹមអូន លោក អោក ប៉ូឡៃ អនុប្រធាន សសយក ខេត្តត្បូងឃ្មុំ និងសហការី លោក Dr. Dato Amir Junus ប្រធានសមាគម ESHIA & ASSOCIATES SDN BHD លោក តាំង ម៉េងរ៉ាត់ ប្រធាន សសយក ស្រុកអូររាំងឪ និងសហការី រួមជាមួយលោកប្រធាន អនុប្រធានសមាជិក សសយក ឃុំដំរិល សមាជិកក្រុមប្រឹក្សាឃុំដំរិល លោកមេប៉ុស្តិ៍ និងលោកមេភូមិធ្លក លោកមេភូមិទួល អញ្ជើញចុះសួរសុខទុកនឹងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន០៥ គ្រួសារ(ភូមិធ្លក០២គ្រួសារ ភូមិទួល០៣គ្រួសារ)។

ក្នុងនោះ ០១គ្រួសារទទួលបានអង្ករ០១បេ មី០១កេះ ត្រីខ០១យួរ ទឹកត្រី០១យួរ ថ្នាំដុសធ្មេញ០១ឡូត៍ ឆ្នាំង០១ វែក និងស្លាបព្រា រួមនឹងថវិកាចំនួន២០,០០០រៀល៕