អនុប្រធាន ស.ស.យ.កខេត្ត និងក្រុមការងារ ស.ស.យ.ក ស្រុកកែវសីមាបាននាំយកបច្ច័យចំនួន ៧៧៥ ០០០រៀល ដើម្បីចូលបុណ្យសព ឪពុកប្អូនថៃ ពេជ្រ

មណ្ឌលគីរី៖ ថ្ងៃសៅរ៍៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកណយ ចន្ទតារា អនុប្រធានស.ស.យ.កខេត្តតំណាង លោកឈឹម កាន ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី និងបងប្អូនក្រុមការងារ ស.ស.យ.ក ស្រុកកែវសីមាដឹកនាំដោយលោក សៀង ឈូក បាននាំយកបច្ច័យចំនួន ៧៧៥ ០០០ រៀល ជូន ប្អូន ថៃ ពេជ្រ សមាជិក ស.ស.យ.ក ស្រុកកែវសីមា ដើម្បីចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំជាមួយគ្រួសារនៃសព( ឪពុកប្អូនថៃ ពេជ្រ ) ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដោយជរាពាធ។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចជាកាល លោកតែងតែណែនាំដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនសមាជិក សមាជិកា ក៏ដូចជា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា និងគ្រួសារជួបបញ្ហាផ្សេងៗ។