បន្តិចទៀតនេះ App ក្រសួងព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)កម្មវិធីសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ២,២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២,២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។