ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យក្រុមការងារប្រតិបត្តិទូរស័ព្ទដៃឆ្លាតវៃ ចូលរួមសម្តែងការគួរសម និងជូនពរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ ក្រុមការងារប្រតិបត្តិទូរស័ព្ទឆ្លាតវៃ (APP Ministry of Information) ដឹកនាំដោយឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ដើម្បីចូលជួបសម្តែងការគួរសម និងគោរពជូនពរឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

នៅក្នុងជំនួបនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន ទាក់ទងទៅនឹង Social Media ដល់ក្រុមការងារប្រតិបត្តិ APP ក្រសួងព័ត៌មាន ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃអោយមានភាពរីកចម្រើន ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់មន្ត្រីដែលពាក់ព័ន្ធនឹងបច្ចេកទេស APP ក្រសួងព័ត៌មាន ចូលរួមផ្សព្វផ្សាយរាល់ព័ត៌មានទាំងឡាយបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលនូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងពិតប្រាកដ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ឃាងវេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់នូវអនុសាសន៍ល្អៗដល់ក្រុមការងារប្រតិបត្តិទូរស័ព្ទដៃឆ្លាតវៃ ដើម្បីយកទៅអនុវត្តបន្ថែមឲ្យទទួលបានជោគជ័យថែមទៀត។

ជាចុងក្រោយ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ក្រុមការងារប្រតិបត្តិទូរស័ព្ទដៃឆ្លាតវៃ សូមគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ៖ ខៀវ យុទ្ធវង្ស