បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ធនាគា​រ​ជាតិ​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​សម្ពោធ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ធនាគា​រ​ជាតិ​។​

ពិធី​នេះ​ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​មកពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ធានា​គារ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ​។​