សេចក្តីប្រកាសព័ត៌មាស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២​ ត្រូវនិងថ្ងៃទី៥ ខែមេសា​ ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានការបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពេញអង្គនេះ បានពិភាក្សាលើ៖​ ១. សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផងប្រេងកាត។ ២. គម្រោងវិនិយោគវារីអគ្គីសនីស្ទឹងពោធិសាធ់ទី១ ទំហំ ៨០MW និងគម្រោងវិនិយោគ ស្ថានីយអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ២កន្លែង នៅពោធិសាត់១កន្លែង ៦០MW និងកំពង់ឆ្នាំង១កកន្លែង ៦០MW និងបន្ថែមអនុភាព​ ២០ MW លើគម្រោងផលិតថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ៦០MW នៅកំពង់ស្ពឺដែលបានអនុម័តយរួច ដើម្បីផលិតអគ្គីសនីលក់អោយអគ្គីសនីកម្ពុជា។ ៣. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា នឹងទី៤ បញ្ហាផ្សេងៗទៀត។

សូមអានសេចក្តីប្រកាសដូចខាងក្រោម៖