សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណជា ៤០០០នាក់ នៅ ស្រុកបាធាយ

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី សម ផល្លា ខេត្តកំពង់ចាម៖

សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ នៅព្រឹក ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៩បានផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណជា៤០០០នាក់មកពីភូមិចំនួន៧ ក្នុងឃុំសណ្តែក ស្រុកបាធាយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួនជិត ៣០០នាក់បានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃដើម្បីជួយលើកកំពស់ជីភាពរស់នៅ ក៏ដូចជាសុខភាពប្រ ជាពលរដ្ឋអោយបានល្អ ។
នៅក្នុងពិធីដែលរៀបចំឡើនៅវិទ្យាល័យ សម្តេច ហ៊ុន សែន សណ្តែក៏មានវត្តមាន ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ត ឈឺម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសារធារណៈនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ទទួលបន្ទុកការងារយុវជនចុះជួយស្រុកបាធាយ លោកស្រី ប៉ាង ដានី អភីបាលរងខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត ចាន់ សោភ័ណ្ឌ អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារយុវជនស្ម័គ្រចិត្តជាច្រើននាក់ ។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានអោយដឹងថាៈនេះជាលើកទី៤ហើយដែលសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥត គិតថ្លៃក្នុងស្រុកបាធាយ ។លោក ផេនសុផលក៏បានអោយដឹងដែរថា ស្រុកបាធាយ កន្លងមកបានធ្វើការផ្តល់សេវាព្យាបាលសុខភាពជូនប្រជាពលរដ្ឋបានល្អដោយតាមរយៈមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក ព្រមទាំងការយកចិត្តទុក ដាក់របស់គ្រូពេទ្យជំនាញរហូតទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ០២ទូទាំងប្រទេសក្នុងការបំរើសេវាសាធារណៈបានល្អ។
លោកស្រី ប៉ាងដានី បានលើកឡើង
បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាពរស់នៅអោយបានល្អដោយប្រកាន់ខ្ជាប់នៅការរស់នៅមានអនាម័យល្អ៕