វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលបើកវេទិកាចែករំលែកបទពិសោធន៍ជំនាញផ្នែកធនាគារនិងធានារ៉ាប់រងដល់សិស្សនិស្សិត

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩​–ដោយមានការគាំទ្រពីសំណាក់ធនាគារ AMRET,ធនាគារ PHILLIP, ធនាគារ PPCB, ធនាគារ CIMB, ធនាគារពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា FTB, ធានារ៉ាប់រងអាយុជីវិត Prudential, Manulife, Maga Asset Manage ment Co., Ltd, WB Finance ព្រមទាំងក្រុមហ៊ុនកូកាកូឡាផងដែរនោះ វិទ្យាស្ថានខេមអេដប៊ីហ្ស នេសស្គូលបានរៀបចំវេទិកាស្តីពី អាជីពការងារក្នុងវិស័យធនាគារ និង ស្ថាប័នធានារ៉ាប់រង ក្រោម​អធិ​បតី​ភាព​របស់ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនសំខាន់ៗ មកពីបណ្តាធនាគារធំ និង ស្ថាប័នធា​នារ៉ាប់​រង​ល្បីៗ និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកវិទ្យាស្ថាន ខេស៊ី បាណេត នៃវិទ្យា​ស្ថាន​ខេម​អេដ​ប៊ីហ្សនេសស្កូល ស្ថាប័ន CFAកម្ពុជា និងបុគ្គលិកមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗ និងសិ​ស្សនិ​ស្សិត​ប្រ​មា​​ណជិត៣៥០នាក់។

វេទិកានេះមានគោលបំណងជួយសិស្សនិស្សិតឱ្យបានជួបផ្ទាល់ជាមួយនឹងអ្នកជំនាញផ្នែក​ធនា​គារ និង ធានារ៉ាប់រងមកពីបណ្តាធនាគារ និងស្ថាប័នធានារ៉ាប់រងធំៗ និងឈានមុខគេនៅកម្ពុជា និង​បា​ន​ផ្តល់​ឱ្យសិស្សនិស្សិ​តនូវឱកាសសិក្សាស្វែងយល់បន្ថែមអំពីអាជីពការងារ និង ឱកាសស្វែងរ​កការងារ​ធ្វើក្នុង​វិស័​យ​ធ​នាគារនិងធានារ៉ាប់រងផងដែរ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្តូល បានមានប្រសាសន៍ថា ចាប់តាំ​ង​ពីឆ្នាំ២០០៣មក វិទ្យាស្ថានខេមអេដ៍ប៊ីហ្សនេសស្នូល បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់​សាធារណៈជនទូទៅដែលសិក្សានៅវិទ្យាស្ថាននេះ ដោយយកគុណភាពជាចំបង ជាពិសេសចំពោះគុ​ណ​ភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីឱ្យស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។

ជាល​ទ្ធផ​ល​វិ​ទ្យា​ស្ថា​នខេមអេដប៊ីហ្សនេសស្កូល ត្រូវបានទទួលស្គាល់ពីសាធាណៈជនទាំងក្នុង និង​ក្រៅ​ប្រទេស តួយ៉ាងដូចជា សមាគមគណនេយ្យករជំនាញ ACCA របស់ចក្រភពអង់គ្លេសជាដើម។ លោកថា វិទ្យាស្ថានខេមអេដប៊ី​ហ្សនេសសួល ជាវិទ្យាស្ថានតែមួយគត់ដែ​លទទួលបានចំណាត់​ថ្នាក់​ផ្លាទី​នី​មពីសមាគមគណនេយ្យករជំនាញACCAដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេសលើផ្នែកគុណភាពនៃការអប់រំផ្នែកគណនេយ្យករជំនាញ។ លោកបន្តថា និស្សិតដែលរៀននៅវិទ្យា​ស្ថាន​​ខេ​​ម​អេដ​ប៊ីហ្សនេសស្តូ​ល​​តែងទទួលបានចំណាត់ថ្នាក់ល្អបើធៀបទៅនឹងប្រទេសផ្សេងៗនៅលើសាកលលោក។ គិតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានមាននិស្សិតចំនួន១០នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ និងជា ច្រើននាក់ទៀតដែលទទួលបានចំណាត់ថ្នាក់លេខ២និងលេខ៣ទូទាំងពិភពលោកផងដែរ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងថា វេទិកានេះ វិទ្យាស្ថានបានអញ្ជើញវាគ្មិនសំខាន់ៗ មកពីបណ្តាធនាគារ និងស្ថាប័នធា នារ៉ា​ប់​រ​ង​ល្បី​ៗទាំង៥ មកធ្វើការចែករំលែកនូវបទពិសោធន៍ការងារក្នុងវិស័យធនាគារ និងស្ថាប័នធានារ៉ាប់រង ជូន​ដល់ប្អូនៗសិស្សនិស្សិតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សនិស្សិត ក៏អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីជាការបំភ្លឺផ្លូវ ព្រមទាំងទទួលបាននូវដំបូន្មានល្អៗនៅក្នុងវិស័យនេះផងដែរ។ លោកជំទាវសូមឱ្យ
សិស្ស​និស្សិតយកចិត្តទុកដាក់ធ្វើការស្វែងយល់ពីក្រុមហ៊ុននីមួយៗឱ្យកាន់តែច្បាស់តាមរយៈកា​រសាក​សួ​រ​ព័​​​ត៌មានបន្ថែមតាមស្តង់របស់ស្ថាប័នទាំងនោះបន្ថែមទៀត៕

ដោយ  សុងយោ