សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ជំហរគាំទ្រ​ប្រទេសកាណាដា​ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត និងលោកអ៊ូកាណែល

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩បានទទួលជួបលោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា នៅវិមានសន្តិភាព។
នៅក្នុងជំនួប លោកជំទាវDomica Pottie បានសំដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា២អាណត្តិហើយគឺអណត្តិទី១ គឺពី ២០០៤ -២០០៧ និងអណត្តិទី២  ពី ២០១៦-២០១៩។ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជា និងកាណាដាមានទំនាក់ទំនងជាមួយគ្នាជាយូរមក ហើយ ហើយក៏បានចូលរួមក្នុងកិច្ចការជាច្រើនជាមួយប្រទេសកម្ពុជាផងដែរ។ លោកជំទាវ ក៏ បានសម្ដែងការពេញចិត្ត និងបានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។ លោកជំទាវក៏មានការពេញចិត្តផងដែរសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណា ដា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាណាដាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាក្នុងការស្វែង រកសន្តិភាពសម្រាប់កម្ពុជា ក្នុងនោះប្រទេសកា ណាដា បានចូលរួមក្នុងវិស័យសំខាន់ៗ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាតមីនវិស័យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញ ជាង ១ពាន់លានដុល្លារ ហើយផលិតផលរបស់កម្ពុជាដែលនាំចេញទៅកាន់ប្រទេសកាណាដាច្រើននោះគឺសម្លៀកបំពាក់។ ត្រង់ចំនុចនេះ លោកជំ ទាវ ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលបម្រើការងារលើវិស័យឧស្សាហកម្មនេះ។ ជាពិសេសការផ្ដល់នូវតម្រូវ ការសំខាន់ដល់កម្មករដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និងរបបគាំពារសង្គមជាដើមជា ពិសេសស្ត្រីដែលមានផ្ទៃពោះនោះ ដែលចំណុចនេះធ្វើឲ្យលោកជំទាវក៏ដូចជាប្រទេសកាណាដាកាន់តែមានជំនឿទុកចិត្តមកលើប្រទេសកម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
នៅក្នុងឱកាសនោះដែរ  លោកជំទាវក៏បានកោតសរសើរប្រទេសកម្ពុជាដែលទាក់ទងទៅនឹងការបង្កើនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវទៅ កាន់បណ្ដាប្រទេសផ្សេងៗដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព ជាពិសេសចំនួនស្ត្រីដែលបានទៅចូលរួមនៅក្នុងកងកម្លាំងមួកខៀវថែរក្សាសន្តិភាពនោះ។  សម្ដេចក៏បានមានប្រសាសន៍ថា កាលពីមុនយើងទទួលកង កម្លាំងមួកខៀវពីប្រទេសក្រៅ ក៏ប៉ុន្តែឥឡូវនេះយើងបញ្ជូនកងកម្លាំងមួកខៀវថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសផ្សេងៗវិញ នេះជាមោទន ភាពមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ សម្ដេចក៏បានអរគុណដល់លោកជំទាវដែលតែងតែឲ្យតម្លៃសម្រាប់ប្រទេសកម្ពុជា និងបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជារហូត ដល់សព្វថ្ងៃនេះ។
លោកជំទាវបានមានប្រសាសន៍ទៀតថា ថ្មីៗនេះយើងបានចុះហត្ថលេខាជាមួយគ្នា ទាក់ទងវិស័យអប់រំជាមួយនឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសកាណា ដា ហេីយលោកជំទាវនឹងខិតខំដើម្បីឱ្យមានអា ហារូបករណ៍បន្ថែមទៀតសម្រាប់ការបណ្ដុះបណ្ដា លធនធានមនុស្សរបស់កម្ពុជា។
ទាក់ទងទៅនឹងទំនាក់ទំនងនៅលើវេទិកាអន្តរ ជាតិវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកា សថានឹងគាំទ្របេក្ខភាពរបស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ៕