ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ អ្នកសារព័ត៌មានល្បីឈ្មោះ ជនជាតិឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Nayan Chanda អ្នកសារព័ត៌មាន និងអ្នកនិពន្ធល្បីឈ្មោះជនជាតិឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើលោក Nayan Chanda  បោះពុម្ពសៀវភៅដែលលោកសរសេរ ក្រោមចំណងជើងថា “បងប្អូនជាគូសត្រូវនឹងគ្នា” ចំនួន ២០ ០០០ ក្បាលបន្ថែមទៀត ។

រូបថត៖ ផែន រតនៈ