ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារកម្ពុជាជាលើកដំបូងនឹងចាប់ផ្ដើមពីថ្ងៃទី២៥ដល់២៧ខែតុលាឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា ៖ លោកជួន បូណា

ភ្នំពេញ៖ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារកម្ពុជាជាលើកដំបូងនឹងចាប់ផ្ដើមពីថ្ងៃទី២៥ដល់២៧ខែតុលាឆ្នាំ២០១៩នេ  នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបង្ហាញឱ្យសាធារណជនបានចូលរួមទស្សនាដោយសេរី នូវមុខម្ហូបអាហា ប្រកបដោយអនាម័យ និងភេសជ្ជៈដ៏ពេញនិយមនៅកម្ពុជា។

លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍​​បាន​មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្មីៗនេះថា  ព្រឹត្តិការណ៍តាំងពិព័រណ៌វិស័យម្ហូបអាហារនេះ ជាផ្នែកមួយ​សំខាន់ចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍កម្ពុជាធ្វើឱ្យពិភពលោកស្គាល់កម្ពុជា។ ម៉្យាងវិញទៀត នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរយុវវ័យឱ្យមកទស្សនាតាម​រម្មនីយដ្ឋានទេសចរណ៍​នានាទូទាំងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ព្រឹត្តិការពិរព័ណ៌ “WONDERFUL 28 – LIFESTYLE, WINE & DINE EXPO”រៀបចំជាលើកដំបូង នៅកម្ពុជានេះ រៀបចំឡើងដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) និងឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី, Wonder Capital Group នឹងបង្ហាញពីរបៀបរស់នៅដ៏មានកិត្យានុភាព ផលិតផលស្រា វិស័យអាហារ និងសេវាកម្មដ៏មានវិជ្ជាជីវៈការនាំមកនូវគំនិតថ្មីនៃស្តង់ដាររស់នៅក្នុងយុគសម័យថ្មី៕