ហិរញ្ញវត្ថុ​សាធារណៈ ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋ​លេខា​ធិកា​រ​​​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ហិរញ្ញវត្ថុ​សាធារណៈបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គោលន​យោ​បា​យ​អភិវឌ្ឍន៍ជាតិ ​និង​ជា​ឧបករណ៍​​ដ៏​ស័ក្កិ​សិទ្ធិ​ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ក្នុងកិច្ចប្រជុំស្តីពី​ការត្រួ​​តពិនិត្យ ​​កា​រ​អនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០១៩ ការណែ នាំអំពីការ​រៀបចំ​ផែ​​ន​កា​រលទ្ធកម្ម​ប្រចាំឆ្នាំ​២០២០ និង​ការផ្សព្វផ្សាយលិខិតបទ ដ្ឋានគតិ យុត្តចំនួន២ ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០១៩ នៅ​ទីស្ដីការ​ក្រ​សួ​ង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម ហ៊ីវ សុវណ្ណ បាន​ឱ្យដឹងថា លទ្ធកម្ម​សាធារណៈក៏​​ជា​ផ្នែក​សំខាន់​​មួយ​នៅ​ក្នុង​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​របស់​រាជរ​ដ្ឋា​ភិបាលកម្ពុជា​​ និង​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ និង​យន្តការ​ទាំង​ឡាយ​សម្រាប់​គ្រប់​គ្រ​ង​កា​រ​ចំ​ណា​យ​​ថវិកា​រដ្ឋ​។​

ឯកឧត្តម អនុរដ្ឋ​លេខា​ធិកា​របានបន្តថា  គោលបំណង​របស់​​លទ្ធកម្ម​សាធារណៈ​គឺ​ធានា​​ឱ្យ​ដំណើរការ​នៃ​កា​រអនុវត្តកិច្ចលទ្ធកម្ម​សាធារណៈ​សម្រាប់​ការ​ទិញ​ ការ​សាងសង់​ ការ​ជួសជុល​ ការ​ជួល​សេវាកម្ម​ និង​ការ​ជួល​សេវា​ទីប្រឹក្សា​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តម្លាភាព​ គណនេយ្យភាព​ ភាព​យុត្តិធម៌​ ប្រសិទ្ធភាព​ គុណ​ភា​ព​​ សមភាព​ ការ​សន្សំសំចៃ​ និង​ទាន់​ពេលវេលា​។​

ទន្ទឹម​នឹង​នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​នាម​ជា​ស្ថាប័ន​​គ្រប់គ្រង​លទ្ធកម្ម​សាធារណៈ​បាន​ដាក់​ចេញ​នូវ​ច្បាប់​ វិធាន​ និង​បទប្បញ្ញត្តិ​ស្ដី​ពី​លទ្ធកម្ម​សាធារណៈ​សម្រាប់ឱ្យ​ស្ថាប័ន​អនុវត្ត​ន៍លទ្ធកម្ម​​អនុ​វ​ត្ត​ន៍កិ​ច្ច​លទ្ធកម្ម​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ការ​អនុវត្ត​​កិច្ច​លទ្ធកម្ម​បាន​ដំណើរការ​ដោយ​រលូន​ និង​មាន​ប្រ​សិ​ទ្ធភាព​គ្រប់​ស្ថាប័ន​អនុវត្ត​ន៍លទ្ធកម្ម​ត្រូវ​រៀបចំ​ផែនការ​លទ្ធកម្ម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា​​។

ដោយឡែក​ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីជំរុញឱ្យការអនុវត្តកិច្ច​លទ្ធក​ម្មក្នុ​ងឆ្នាំ​២០​១៩ ប្រព្រឹត្ត​​​ទៅបានទាន់ពេលវេលា ក៏ដូចជាពង្រឹងប្រសិទ្ធភាពក្នុង​ការរៀបចំ​ផែនការ​លទ្ធក​ម្មប្រចាំ​ឆ្នាំ​២០២០ និងការ​ផ្សព្វផ្សាយ​លិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន២ គឺ៖ ១.​សេចក្តីណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្តីពីនីតិវិធី​សម្រា​ប់​ធ្វើ​បុរេ​ល​ក្ខ​ណសម្បត្តិអ្នកដេញថ្លៃ និ​ង២.សារាចរ​ណែ​​នាំលេខ ០០៦ សហវ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២​០​​១៩ ស្តីពីការរៀបចំ​គម្រោង​​ផែនការ​លទ្ធកម្ម​ប្រចាំឆ្នាំ។

ឯកឧត្តម​ ឈឹម​​ សារ៉េត​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​លទ្ធ​កម្ម​​​​សាធារណៈមាន​មូលវិចារណ៍ក្នុងអង្គប្រជុំថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល​កម្ពុ​ជា​​បានដាក់ឱ្យអនុវត្តន៍នូវឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០​២៥ ក្នុងគោលបំណងដើម្បីកែលម្អប្រព័ន្ធលទ្ធកម្មសាធារណៈកម្ពុជាជំហានៗ ឱ្យកា​ន់តែមា​នភា​ពជឿ​ទុកចិត្ត តម្លាភាព  ប្រសិទ្ធភាព ការប្រកួតប្រជែង និងកា​រសន្សំសំចៃស្រ​បតា​មឧ​ត្តមា​នុវ​ត្តន៍​អន្ត​រ​ជា​តិ។

ឯកសារ​យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥នេះបានកំណត់​ទិសដៅ​យុទ្ធសាស្រ្ត និងផែនទីចង្អុលផ្លូវដែលជាត្រីវិស័យក្នុងការរៀបចំផែនកា​រ​សកម្មភាពលម្អិ​តស​ម្រា​ប់​​​ដំណើរការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្មសាធារណៈ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។

ជាមួយ​គ្នា​នេះ ការរៀបចំផែនការ​លទ្ធកម្ម​ប្រចាំឆ្នាំ គឺជាទិសដៅដ៏សំខា​ន់មួយក្នុងចំ​ណោមទិសដៅផ្សេងៗទៀ​តនៅ​ក្នុ​ង​ឯកសារយុ​ទ្ធ​សាស្ត្រ​នេះ ដោយបានកំណត់ឱ្យក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង​គ្រឹះ​ស្ថា​ន​សាធារណៈរដ្ឋបាល​ត្រូ​វ​រៀបចំ​គម្រោងផែនការលទ្ធ​កម្មប្រចាំឆ្នាំភ្ជាប់មកជាមួយ​នឹងសំណើ​គម្រោ​ង​ថ​វិ​កា​ប្រ​​ចាំឆ្នាំ​ ដើម្បី​ជាមូល​ដ្ឋាន​​នៃការ​ចរចារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់មក ក្រសួ​ង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថា​ន​សាធារណៈ​រដ្ឋបាល និងអង្គភា​ពថ​វិកា​ត្រូវ​កែ​ស​ម្រួលគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមាន​សង្គតិភាព​​​ជាមួយ​កញ្ចប់ថវិកាបន្ទាប់ពីបា​នឯកភាព​ក្នុង​ពេ​លកា​រពារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​រៀបចំជា​សេចក្តីព្រាងផែន​ការលទ្ធ​កម្មប្រចាំ​ឆ្នាំ​ដោ​​យត្រូវអនុលោមតាមប្រកាសលេខ ៨៥១ សហវ.​ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀប​ចំផែ​នការលទ្ធកម្ម ដែលត្រូវបញ្ជូនមកក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុយ៉ាងយូរបំផុតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិ​កា ដើម្បីមានពេលវេលា​គ្រប់គ្រាន់​សម្រាប់ពិនិត្យ​ និង​អនុម័​តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំ​អ​នុ​វ​ត្ត​ន៍ថវិកា៕

ដោយ គង់ សិរីរ័ត្ន