អនុប្រធានទី២ រដ្ឋសភា អញ្ជើញទៅចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភានៅសាធារណរដ្ឋស៊ែប៊ី

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojko vić) ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី និងលោកជំទាវ កាប្រ៊ីឡា គូអេវ៉ាស់បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា(IPU) លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា  កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួមមហាសន្និបាត លើកទី១៤១ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

តាមការគ្រោងទុកមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) ដែល ធ្វើឡើងក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភានិងការ ចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង ប៊ែលក្រាតសាធារណរដ្ឋស៊ែប៊ី នឹងមានការចូលរួមពីគណៈប្រតិភូសភា ប្រទេសជា សមាជិក IPU ប្រមាណជាង១៧០០នាក់ មកពី១៤០ ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជាស្រ្តី៣០ភាគរយ និងវ័យក្មេង ១៧ភាគរយ ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេសពាស ពេញពិភពលោកជាច្រើនទៀត។

គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់លើការលើកកម្ពស់ការគោរព ច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះសមាជិក សភានឹងពិភាក្សាពីការវិវឌ្ឍចុងក្រោយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាច ដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ក្រៅពីចូលរួមមហាសន្និបាត គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធ ចំនួន១១ទៀត រួមមាន ៖កិច្ចប្រជុំអាស៊ានបូក៣ កិច្ច ប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៥ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី១ ស្តីពី សន្តិភាព និងសន្តិសុខអន្តរជាតិ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី២ ស្តីពីការអភិវឌ្ឍប្រកបដោយចីរ ភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម កិច្ចប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍ទី៣ ស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កិច្ចប្រជុំគណៈកម្មាធិ ការអចិន្រ្តៃយ៍ទី៤ស្តីពី កិច្ចការអង្គការសហ ប្រជាជាតិ វេទិកាសមាជិកសភាជាស្រ្តីលើកទី៣០ វេទិកាសមាជិកសភាវ័យក្មេង កិច្ចប្រជុំ សមាគមអគ្គលេខាធិការសភា(ASGP) និងកិច្ចប្រជុំសភាតំបន់អាស៊ី (APA)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានអញ្ជើញឱ្យឡើងថ្លែង សុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាតដោយផ្តោតជាសំខាន់ លើការលើកកម្ពស់លទ្ធិប្រជា ធិបតេយ្យ និងសិទ្ធិមនុស្ស ដែលផ្អែកលើច្បាប់កម្ពុជា និងអន្តរ ជាតិតាមបរិបទនៃប្រទេស នីមួយៗ ដើម្បីជំរុញប្រព័ន្ធពហុ ភាគីនិយម ដែលបើកចំហ បរិយាប័ន្ន ប្រសិទ្ធភាព និងការ ចូលរួមដើម្បីរក្សាសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ ព្រមជាមួយនឹងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា សហភាពអន្តរសភា (IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុង ឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជា សមាជិក IPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ IPU ជាអង្គការនយោបាយពហុភាគីដំបូងគេនៅលើពិភពលោក ដែល ជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។ អាយភីយូលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពី សមាជិក សភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។​ IPU កោះប្រជុំពីរដងក្នុងមួយឆ្នាំ ដែលមានប្រតិភូសភានិងដៃគូជាង១.៥០០ នាក់នៅក្នុងសន្និបាតពិភពលោក ដោយនាំមកនូវ វិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ IPU ជាអង្គការ នយោ បាយពហុភាគីដំបូងគេនៅលើពិភពលោកដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទ នារវាងប្រជាជាតិទាំងអស់។ អាយភីយូលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យ កាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិកសភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។​ IPUកោះប្រជុំពីរដងក្នុងមួយឆ្នាំ ដែលមានប្រតិភូសភានិងដៃគូជាង ១.៥០០នាក់។ នៅក្នុងសន្និបាតពិភព លោកដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ច ពិភព លោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារ: ឆ្នាំ ២០ ៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ IPU ជាអង្គ ការនយោបាយពហុភាគីដំបូងគេនៅ លើពិភពលោក ដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។ អាយភីយូលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំមានតុល្យភាព យេនឌ័រ មានការចូលរួមពីសមាជិកសភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ៕

ដោយ ប៉ាល់ សុង