គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីពជាស្ថាពរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពត្រូវ បានគណៈរដ្ឋមន្ត្រីអនុម័តជាស្ថាពរហើយ  កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅ​វិមា​នាសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងនៅលើ បណ្តាញសង្គមថា  សេចក្តីព្រាងច្បាប់ស្តីពីសហជីព គឺជាច្បាប់ដ៏មានសារសំខាន់ ក្នុងការធានាសិទ្ធិសេរីភាពអង្គការ វិជ្ជាជីវៈដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំង អនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ស្តីពីសេរីភាពនៃសមាគម និងការពារសិទិ្ធ នៃការបង្កើតសមាគម និងលេខ៩៨ ស្តីពីសិទ្ធិនៃការបង្កើតសមាគម និងសិទ្ធិនៃការចរចា ជាសមូហភាព ដែលកម្ពុជាបាន ផ្តល់សច្ចាប័ន។ ការបន្តការពង្រឹងនូវការអនុវត្តច្បាប់ ស្តីពីការងារច្បាប់ ស្តីពីសហជីព តាមរយៈការពង្រឹងប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់សេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា។

ទន្ទឹមនឹងវឌ្ឍនភាពជាវិជ្ជមាននេះ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីពដោយអនុលោម តាមអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន មានសំណូមពររបស់សហជីព និយោជក អង្គការ ILO និងដៃគូពាក់ព័ន្ធផ្សេងទៀត ស្នើសុំធ្វើវិសោធនកម្មទៅលើ មាត្រាខ្លះនៃច្បាប់ ស្តីពីសហជីព ក្នុងគោលបំណងសម្រួលដល់ការអនុវត្តសិទ្ធិ និងសេ រីភាពក្នុងការបង្កើតអង្គការ វិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

ឯកឧត្តមបន្តថា ក្រសួងបានរៀបចំធ្វើវិសោធនកម្ម នៃច្បាប់ស្តីពីសហជីពរួចមក ក្រុមការ ងារផ្នែកច្បាប់របស់ក្រសួងបានពិគ្រោះយោបល់ជាមួយដៃគូត្រីភាគី និងអង្គការ ILO រួមទាំងដៃគូពាក់ព័ន្ធនានាក្នុងការធ្វើវិសោធនកម្មលើមាត្រាចំនួន៩ រួមមាន៖ មាត្រា៣ មាត្រា១៧ មាត្រា ២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីព សំដៅធានាអនុលោមភាពកាន់តែប្រសើរឡើងតាមបទដា្ឋន អន្តរជាតិខាងការងារ ដែលកម្ពុជា បានផ្តល់សច្ចាប័ន។

ឯកឧត្តមបន្ថែមថា គោលបំណងនៃសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីវិសោ ធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងដើម្បីកែសម្រួ ល បញ្ញតិមាត្រាចំនួន៩ នៃច្បាប់ស្តីពីសហជីព ក្នុងគោលបំណង លើកកម្ពស់សេរីភាពអង្គការ វិជ្ជាជីវៈរបស់អ្នកបម្រើក្នុងផ្ទះ ដោយធ្វើការរំលេចពាក្យនេះឱ្យ ឃើញច្បាស់នៅក្នុងមាត្រា៣ (ថ្មី)។ សម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព ដែលបញ្ញត្តក្នុង មាត្រា២០(ថ្មី) និងមាត្រា២១(ថ្មី) ដោយមិនតម្រូវឱ្យធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមានកម្រិត វប្បធម៌យ៉ាងហោចណាស់ ចេះអាន ចេះសរសេរអក្សរខែ្មរ និងមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ចំពោះកម្ម ករនិយោជិតខែ្មរ និងមិនតម្រូវឱ្យធ្វើសេចក្តីប្រកាសថាមិនធ្លាប់ ទទួលផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ចំពោះកម្មករនិយោជិត ជាជនបរទេស និងនិយោជក ដែលចង់ក្លាយជាអ្នក ដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវ កិច្ចការរដ្ឋបាល នៃអង្គការវិជ្ជាជីវៈ។ សម្រួលនីតិវិធី នៃការរក្សាបញ្ជិកា ដោយមិនតម្រូវឱ្យស ហជីពចម្លង របាយការណ៍សកម្មភាពនិងហិរញ្ញវត្ថុ ជនក្រសួងទទួលបន្ទុកវិស័យការងារ ប៉ុន្តែមាន កាតព្វកិច្ចធ្វើសវនកម្មរបាយការណ៍ទាំងនេះ ក្នុងករណីមានការស្នើសុំពីសមាជិកមួ យចំនួន ឬម្ចាស់ជំនួយណាមួយ ដូចមានកំណត់ក្នុង មាត្រា ១៧(ថ្មី) និងមាត្រា២៧(ថ្មី) និងកែសម្រួល នីតិវិធី និងមូលហេតុក្នុងការរំលាយអង្គការវិជា្ជជីវៈ ដោយបញ្ជាក់លក្ខខណ្ឌ ថាសហជីពមួយ ត្រូវបានរលាយដោយស្វ័យប្រវត្តិ ក្នុងករណីដែលសហគ្រាស ឬគ្រឹះសា្ថនត្រូវបាន បិទលែងដំណើរការងារជាស្ថាពរ និងបានទូទាត់ជាស្ថាពរនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដូចកំណត់ក្នុងមាត្រា២៨(ថ្មី) និងលុប ចោលចំណុច “គ. អ្នកដឹកនាំគ្រប់គ្រងនិងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវបានរក ឃើញថាមានកំហុសធ្ងន់ក្នុងការប្រព្រឹត្តលើ្មស ក្នុងនាមសហជីព ឬសមាគមនិយោជក” ដូចមានចែងក្នុងមាត្រា២៩(ថ្មី)។ សម្រួលលក្ខខណ្ឌក្នុងការស្មើសុំទទួលស្គាល់ភាពជា តំណាងបំផុត ដោយជំនួសការផ្តល់ “ប័ណ្ណសម្គាល់សមាជិកត្រឹមត្រូវ ” ដោយការផ្តល់ ត្រឹមតែ “បញ្ជីសមាជិកដែលបាន កាត់ប្រាក់ភាគទាន” ដូចមានកំណត់ក្នុងមាត្រា៥៤(ថ្មី) និង មាត្រា៥៥(ថ្មី) និងលើកកម្ពស់សិទ្ធិនិងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិ ចឱ្យកាន់តែច្បាស់លាស់ដោយបន្ថែមចំណុច “ឈ. ការធ្វើជាតំណាងសមាជិករបស់ ខ្លួន នៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម” ដូច ក្នុងមាត្រា៥៩(ថ្មី)។

សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ចំពោះការធានាសិទ្ធិអង្គការវិជ្ជាជីវៈ ដែលជាចំ ណុចស្នូលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារ ដែលបានលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងការប្រកួតប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករនិយោជិត។ សេចក្តីព្រាងច្បាប់នេះ បានទ ទួលបានការគាំទ្រ និងស្វាគមន៍ពីដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា៕

ដោយ អ៊ាង ប៊ុនរិទ្ធ