របាយការណ៍របស់ C R S ៖ ប្រទេសកូរ៉េខាងជើងធ្វើការគំរាមបាញ់មីស៊ីលផ្លោង ដ៏ធំបំផុតមួយទៅកាន់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — របាយការណ៍សមាជិកសភាសហរដ្ឋអាមេរិកមួយបាននិយាយថា មីស៊ីលផ្លោងរយៈ​ចម្ងាយ​មធ្យម និងខ្លីរបស់កូរ៉េខាងជើងតំណាងឱ្យការគំរាមកំហែងមីស៊ីលបាលីស្ទិក ដែល​មាន​ការព្រួយបារម្ភបំផុតចំពោះសហរដ្ឋអាមេរិករួមជាមួយមីស៊ីលពីអ៊ីរ៉ង់ និងចិន។

កូរ៉េខាងជើងមានឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី(SRBMs)រាប់រយដើម ដែល​អាចទៅដល់ កូរ៉េខាងត្បូងទាំងអស់ ហើយប្រហែលជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម​(MRBMs)​​រាប់សិប​គ្រាប់មានសមត្ថភាពទៅដល់មូលដ្ឋានទ័ពជប៉ុន និងអាម៉េរិកនៅក្នុងតំបន់​នេះ​។ តាមការការពារជាបឋមនៃសេវាកម្មស្រាវជ្រាវរបស់សភាបានឱ្យដឹងថា ការការពារ​មីស៊ីល​ផ្លោងនេះ បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃពុធ។

កូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍសមត្ថភាព​មី​ស៊ីល​បាលីស្ទិកអន្តរទ្វីប ដែលអាចវាយប្រហារលើទឹកដីកំណើតរបស់សហរដ្ឋអាមេរិក​ជាមួយ​នឹងក្បាលគ្រាប់នុយក្លេអ៊ែរ ទោះយ៉ាងណា កូរ៉េខាងជើងបានបន្ថែមថា វាមិនទាន់ច្បាស់ទេថា តើមីស៊ីលផ្លោងរបស់ពួកគេត្រូវបានបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរឬយ៉ាងណានោះទេ

ការវាយតម្លៃនេះ គឺដូចគ្នានឹងរបាយការណ៍របស់ CRS ដែលបានចេញផ្សាយកាលពី​ខែ​ធ្នូ ​ឆ្នាំមុន ដោយ​លើកលែងតែការកើនឡើងចំនួននៃការស្ទាក់ចាប់ពីដី (GBIs) ដែលបាន​ដាក់​ពង្រាយនៅសហរដ្ឋអាមេរិកពី ៣០ ដល់ ៤៤ អំឡុងពេលដែលបានលើកឡើង។

ប្រភពដដែលបានបន្តទៀតថា ឧបករណ៍ស្ទាក់ចាប់ដែលឥឡូវពង្រីកដល់ ៦៤ គឺមាន​គោល​បំណងបំផ្លាញការវាយប្រហាររបស់ ICBM ដោយរួមទាំងចេញពីប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបាននិយាយថា ការបាញ់សាកល្បងនេះ គឺជាផ្នែកមួយនៃសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួន ដោយធ្វើឱ្យបណ្តាសមាជិកសហភាពអឺរ៉ុប​នៃក្រុម​ប្រឹក្សាសន្តិសុខរបស់ អ.ស.ប បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការធ្វើតេស្ត​ SLBM កាលពី​ពេលថ្មីៗនេះ​។

អាម៉េរិក និងកូរ៉េខាងជើង បានជួបប្រជុំថ្នាក់ការងារកាលពីសប្តាហ៍មុន ដើម្បីបន្តការ​ចរចានុយក្លេអ៊ែររបស់ពួកគេ បន្ទាប់ពីការជាប់គាំងជាច្រើនខែ ប៉ុន្តែកិច្ចពិភាក្សាបានផ្ទុះឡើង​ជាថ្មី​ម្តងទៀតជាមួយកូរ៉េខាងជើងដែលចោទប្រកាន់សហរដ្ឋអាមេរិកថា មិនបានធ្វើសំណើថ្មី៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)