ចិន និង ស.រ.អា ចាប់ផ្តើមធ្វើកិច្ចចរចាពាណិជ្ជកម្មថ្មីនៅក្រុងវ៉ាស៊ីងតោន 

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា   ឆ្នាំ២០១៩ — ចិន និង ស.រ.អា បានចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាថ្នាក់ខ្ពស់ថ្មីមួយកាលពីថ្ងៃ​ព្រហស្បតិ៍នៅ​ក្រុងវ៉ាស៊ីងតោន ដើម្បីដោះស្រាយការមិនចុះសម្រុងគ្នារបស់ខ្លួន លើបញ្ហាសេដ្ឋ​កិច្ចនិងពាណិជ្ជកម្មយ៉ាង​សំខាន់នោះ ។ 

គណៈប្រតិភូចិនត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ដែលក៏ជាសមាជិក​មួយ​រូបផងដែរ នៃការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នឹងជាប្រធានសភាចិន នៃការសន្ទនាសេដ្ឋកិច្ចដ៏ទូលំទូលាយចិន ស.រ.អា ហើយក្រុម ស.រ.អា ត្រូវបានដឹកនាំដោយតំណាងពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer  និងរដ្ឋមន្ត្រីរតនាគារ លោក Steven Mnuchin ។

ការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថ្នាក់ខ្ពស់នេះត្រូវបានគេគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ។ ក្រុមទាំងពីរនេះកាលពីមុនបានចាប់ផ្តើមធ្វើកិច្ចចរចាថ្នាក់ការងារ ៕ 

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )