អង្គការភ្លែនអន្តរជាតិ ធ្វើប្រតិបត្តិការជាមួយអាជ្ញាធរ ស្រុកចំនួន៥ក្នុងខេត្តស្ទឹងត្រែង ដើម្បីអនាគតក្មេងស្រី

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
៖​

អាជ្ញាធរខេត្តស្ទឹងត្រែងសហការជាមួយអង្គការភ្លែនអន្តរជាតិធ្វើប្រតិបត្តិការជាមួយអាជ្ញាធរឃុំ ក្នុងស្រុកចំនួន៥ក្នុងខេត្តស្ទឹងត្រែងដើម្បីពង្រើងសុវត្ថិភាពចំពោះកុមារក្នុងស្ថានភាពរស់នៅនិងផ្តល់លទ្ធភាពឱ្យក្មេងស្រីទទួលបានការសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងសង្គមបច្ចុប្បន្ន។
ក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ (រួមគ្នាលើកកម្ពស់សមភាពក្មេងស្រីក្នុងការសម្រេចចិត្ត)នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថ្ងៃទី១១ខែតុលា លោកជំទាវកុតប៊ុនមីសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាតួនាទីរបស់មាតាបីតា ឬអាណាព្យាបាលដែលរស់នៅក្នុងគ្រួសារនិមួយៗត្រូវស្វែងយល់ពីកត្តាអភិវឌ្ឃន៍របស់សង្គជាតិទាំងមួលរបស់យើង មិនអាចមើលតែមួយជ្រុងបានទេ។ លោកជំទាវបន្តថា៖រាល់សកម្មភាពចុះផ្សព្វផ្សាយរបស់អាជ្ញាធរនិងការចុះធ្វើការអប់រំរបស់អង្គការដៃគូគ្រប់សកម្មភាព គ្រាន់តែជាចំណែកមួយ ដាស់ស្មារតីតែប៉ុណ្ណោះ តែសំខាន់នោះគឺតួនាទីដឹកនាំរបស់មេគ្រួសារដែលត្រួវធ្វើឱ្យទទួលបានជោគជ័យ។
(សម្លេង)យើងចំណាស់នេះទាំងអស់គ្នាហើយយើងក៍មានគោលគំនិតមានតួនាទីមួយថាអត់ពីយើងទៅឱ្យកូនវាមានភាណក្លាហានឱ្យកូនមានការចេះដឹងគ្រប់គ្រងក្នុងគ្រួសារ បានល្អ ធ្វើអាជីវកម្មបានល្អបើជាអ្នកដឹកនាំក៍មានភាពរឹងមាំនេះគឺអ្វីដែលយើងចង់បាននៅពេលនេះក៍ដូវជាទីអនាគត។
លោកផែនប៊ុនភឿនប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹងបានទទួលស្គាល់ថា៖នេះជាយន្តការមួយដែលអង្គការភ្លែនចង់បានព្រោះបច្ចុប្បន្នអង្គការដៃគូផ្សេង”ទៀងកំពុងធ្វើការងារបញ្ជាបផ្នែកយេនឌ័រឱ្យបានដល់សហគមន៍ចំនួន(៥៨០សហគមន៍)នៅក្មុងខេត្តចំនួន១៧នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ក្រុមការងាររបស់អង្គការភ្លែននិងប្រឹងប្រែងប្រើប្រាស់បេសកម្ម៥ឆ្នាំនេះឱ្យក្លាយទៅជារយៈពេលមួយមានតម្លៃសម្តាប់គ្រួសារនិមួយៗនៅតាមមូលដ្ឋាននិងសហគមន៍ឱ្យប្រជាពលរដ្ឋកាន់តែមានការផ្លាសប្តូរគំនិតគិតពីភាពអសកម្ម មករករីកចម្រើន សម្រាប់អនាគតកូនចៅ។
(សម្លេង)យើងយល់ថាគួរតែលប់បំបាត់ថាកូនស្រីបង្វិលចង្ក្រានមិនជុំ ទោះជារៀនដល់ណានៅតែជាប្រពន្ធគេ អញ្ចឹងមាតាបីតាសុំឱ្យមាកការចូលរួមលើកកម្ពស់ទៅលើសិទ្ធកុមារជាពិសេសកុមារីនៅក្នុងគ្រួសាររបស់ខ្លួនឯង ដើម្បីផ្លាស់ប្តូនៅក្នុងសង្គមមួយគឺ ចាប់ផ្តើមពីគ្រួសាររបស់គាត់ ក្នុងការផ្លាស់ប្តូរនិងផ្តល់តម្លៃក្នុងការសម្រេចចិត្តរបស់កូនស្រី។
លោកស្រីរឿនសាម៉ាច ប្រជាពលរដ្ឋនៅភូមិ ឃុំ ស្រែឬស្សីស្រុកថាឡាបរិវ៉ាត់បានគាំទ្រចំពោះការលើកឡើងនេះព្រោះបច្ចុប្បន្នប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងបងប្អូនជនជាតិក្តីមានការផ្លាស់ប្តូរច្រើនទាំងការប្រកបមុខរបរទាំងមូលដ្ឋានរស់នៅដើម្បីធ្វើឱ្យសង្គមគ្រួសារមានមុខមាត់ខ្ពស់ដូចគេឯង។
សូមបញ្ជាក់ថា៖អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាបានធ្វើប្រតិបត្តិការលើកកម្ពស់ក្មែងស្រីក្នុងខេត្ត
ចំនួន១៧ រួមមានខេត្ត ស្ទឹងត្រែង-ក្រចេះ-រតនគីរី-កំពុងចាម -ព្រះវិហារ -កំពុងធំ-តាកែវ-កំពត-បាត់ដំបង -ពោធិសាត់-បន្ទាយមានជ័យ-ឧត្តមានជ័យ-សៀមរាប-ព្រៃវែង-ស្វាយរៀង -កំពង់ឆ្នាំងនិងកំពង់ស្ពឺ។