របៀបវារៈចំនួនពីរ នឹងត្រូវពិភាក្សា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី១១​ ខែតុលា ឆ្នាំ២០១៩ –របៀបវារៈចំនួនពីរ នឹងត្រូវពិភាក្សា និងដាក់ឆ្លង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​នាព្រឹកថ្ងៃ​ សុ​ក្រ​ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅ​វិមា​នសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈទាំងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មា​​​ត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព និងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ ​ព្រ​ម​ពីស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រី​ផ្លាស់​ទី​ឆ្ងាយ នៃអង្គការសហប្រជាជាតិផងដែរ៕

ដោយជឹម ណារី