សម្ដេចតេជោ ហ៊ុន សែន៖ វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ  ក្នុងការគាំទ្រ​កំណើនសេដ្ឋកិច្ចជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​ថា វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ​ ដែល​ក្នុ​ង​រយៈ​​ពេល៤០ឆ្នាំចុងក្រោយនេះ វិស័យធនាគារកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ហើ​យ​​​​ជា​ធនាគារមួយប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមាហរណកម្មខ្ពស់ ទៅក្នុង តំបន់ និ​ងអន្តរជាតិ ព្រមទាំងបំពេញបាននូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុ កា​ន់​តែទូលំទូ​លាយ​នៅ​ទូទាំងប្រទេស។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតធនាគារជាតិនៃកម្ពុជា(១០ តុ​លា​​ ១៩៧៩-១០ តុលា ២០១៩) ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់ នាព្រឹកថ្ងៃ​ព្រហស្ប​តិ៍   ១​២​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុ​លា​ ឆ្នាំ២០១៩ នៅសា​ល​ស​ន្និ​សីទ​ចតុ​មុ​ខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ធនាគារជាតិ​នៃ​កម្ពុជាបានរក្សាស្ថិរភាព​តម្លៃប្រាក់​រៀ​ល​ ដែលប្រែប្រួលក្នុងរង្វង់តែ ១ភាគរយ ប៉ុណ្ណោះ ជាមួយ​នឹងការបង្កើនទុនបម្រុង​អន្តរជាតិឱ្យស្ថិត​ក្នុង​ក​ម្រិ​តខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពី​ប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណ​ផ្គត់ផ្គង់​ប្រា​ក់​រៀ​ល និង ការគរពូនទ្រព្យសម្បត្តិជាតិ​ឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រា​អតិ​ផរ​ណា មានកម្រិតទាបប្រមាណ ៣ភាគរយ។ សម្ដេចតេជោបានលើកឡើងថា វិស័យធនាគារបានពង្រីកការផ្តល់​សេ​វា​ហិរញ្ញ​វត្ថុទៅដល់ប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើក​ស្ទួយ​ជីវ​ភាព​រស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញវ័យប្រមាណ ៧១ភាគរយ កំពុង ​ទ​ទួ​ល​បានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើង ដ​ល់​១១៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផសស) សម្រាប់បំពេញសេចក្តីត្រូវការ​ពង្រីក​ឤជីវកម្មលើគ្រប់វិស័យ។ សម្ដេចតេជោបានបញ្ជាក់ថា តាម​រយៈ​ឥណទានវិស័យធនាគារ ប្រជា​ជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភា​ព​​រ​ស់​​នៅល្អប្រសើរ ឤចទិញ​លំនៅឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុង​ការ​​​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​និងភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល។ សម្ដេចតេជោ​បា​ន​ផ្ដល់អនុសាសន៍ឱ្យធនា​គា​រជាតិនៃកម្ពុជារួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជា​ព​លរដ្ឋទាំងអស់ ត្រូវរួមគ្នា​បន្តរក្សារូបិយវត្ថុជាតិប្រកបដោយស្ថិរភាព​ និងទំនុកចិត្ត តាម​រយៈ​កា​​រ​ប្រើប្រាស់ប្រាក់​រៀលឱ្យ​បានទូលំទូលាយ  ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេ​យ្យ​ជា​តិ ជាមួយនឹងការបង្កើន​ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ  សារពើពន្ធ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ សម្ដេច​តេជោ​ក៏ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើក​កម្ព​ស់​ការ​ប្រើ​ប្រាស់ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្ត​កា​រ​ទី​ផ្សារ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីញក់ព័ន្ធទាំងអស់ ត្រូវបន្ត​សហ​ការគាំទ្រ និងអ​នុ​វត្តន៍ផែនការ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រស្តីពី​បរិយាប័ន្ន​នៅកម្ពុ​ជា​ ប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព សំដៅគាំទ្រកំណើនសេដ្ឋកិច្ច​ជាតិ បន្តរួមចំណែ​ក​កា​ត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​ឱ្យកាន់​តែប្រសើរឡើង ស្រ​ប​តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពា​ក់​ព័ន្ធ​ត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែល​ធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមាន​ភា​ពទំនើបងាយស្រួល ទទួលបានតម្លៃទាប និង ប្រសិទ្ធភាពខ្ពស់។  ត្រូវធ្វើការត្រួត​ពិនិត្យ​អំ​ពី​ហា​និភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាពនិងការអភិវឌ្ឍវិស័យ​ហិរ​ញ្ញ​​​វត្ថុ​នៅកម្ពុជា។ សម្ដេចតេជោបានជំរុញ​ឱ្យ​ធនាគារជាតិនៃកម្ពុជា ស្ថាប័នញក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើក​ក​ម្ពស់​ការយល់​ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹង​វប្ប​ធម៌ឥណទាន​ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុជាពិសេសនៅតាមជនបទ ដើម្បី​ទប់ស្កាត់នូវហា​និភ័យ​នានា ដែលឤចកើតឡើងជាយថាហេតុនាបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ធនា​គារ​​ជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភា​គី​​ពាក់ព័ន្ធទាំងអស់  អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវ​ប​ន្ត​​​សហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធ​ភា​ព​នូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុ ធនាគារ ប្រ​ក​ប​ដោយតម្លាភាព និងអភិបាលកិច្ចល្អ។

ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា វិស័យធនាគារ​បា​ន​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដោយ​   ទ្រ​ព្យ​សកម្មសរុបបានកើនឡើងគួរឱ្យកត់សម្គាល់ ពីប្រមាណត្រឹមតែ ១.៧ ទ្រីលានរៀល (ស្មើ​នឹ​ង​​​ប្រមាណ ០.៥ ប៊ីលានដុល្លារអាម៉េរិក) ដល់ ១៨៩ ទ្រីលានរៀល (ប្រមាណ ៤៧ ប៊ីលាន​ដុ​ល្លា​​រ​អាម៉េរិក) គឺកើនឡើង ១០៩ដង។ ឯកឧត្ដមទេសាភិបាលបានបន្ដថា ចំនួនគណនី​ឥណទាន និងប្រាក់បញ្ញើ បានកើន​ឡើង​ដ​ល់​ ៣លាន និង ៦.៨ លានគណនី រៀងគ្នា ដែល​បានឆ្លុះបញ្ចាំងពីកំណើន​ជំនឿទុកចិត្តរបស់​វិ​និ​យោគិន និងប្រជាពលរដ្ឋ មកលើប្រព័ន្ធធនាគារ​នៅកម្ពុជា៕

ដោយ ជឹម ណារី